អភិបាលខេត្តកណ្ដាល ដឹកនាំកម្លាំងទាំងបីប្រភេទ ចុះត្រួតពិនិត្យស្ថានភាព នៅតាមព្រំដែនកម្ពុជា វៀតណាម
អភិបាលខេត្តកណ្ដាល ដឹកនាំកម្លាំងទាំងបីប្រភេទ ចុះត្រួតពិនិត្យស្ថានភាព នៅតាមព្រំដែនកម្ពុជា វៀតណាម
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទរួមនឹងកងកម្លាំងទាំងបីប្រភេទ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព នៅតាមព្រំដែនកម្ពុជា-វៀតណាម និងអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងប្រចាំការការពារព្រំដែនក្នុងភូមិសាស្ត្រ ឃុំក្អមសំណរ ស្រុកលើកដែក ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
–សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។
–សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា ៕
No comments