គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាជ្ញាធរនិងគ្រូពេទ្យនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ជួយសង្គ្រោះស្រ្តីម្នាក់ឆ្លងទន្លេតាមដងផ្លូវ បានដោយសុវត្ថិភាព

    អាជ្ញាធរនិងគ្រូពេទ្យនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ជួយសង្គ្រោះស្រ្តីម្នាក់ឆ្លងទន្លេតាមដងផ្លូវ បានដោយសុវត្ថិភាព

    បាត់ដំបង៖ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពបួរ និងអាជ្ញាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានជួយសម្រាលកូនដល់ស្រ្តីម្នាក់ នៅតាមដងផ្លូវ ប្រកបដោយសុវត្ថិភាព ទាំងម្តាយនិងទារក កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ បន្ទាប់ពីផ្ទះរបស់ស្រ្តីនោះបានរងគ្រោះដោយជំនន់ទឹកភ្លៀង មិនអាចទៅពេទ្យរួច។

    លោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹក បានឱ្យដឹងថា ស្រ្តីខាងលើនេះបានឈឺពោះឆ្លងទន្លេ ខណៈផ្លូវថ្នល់ចូលផ្ទះរបស់គាត់ បានលិចលង់ ដោយជំនន់ទឹកភ្លៀងមិនអាចធ្វើដំណើរនិងជិះឆ្លងកាត់ ឡានម៉ូតូបាន ។ ស្រ្តីខាងលើនេះ ត្រូវបានសហគមន៍និង អាជ្ញាធរបញ្ជូនតាមទូកឆ្លងកាត់ទឹកជំនន់ដែលកួចខ្លាំង នៅចំណុចភូមិដំណាក់បេង ឃុំភ្នំព្រឹក បញ្ជូនឡើងទៅទួលសុវត្ថិភាព។ ដោយឈឺពោះខ្លាំងទ្រាំលែងបាន ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព បានជួយសម្រាលកូនដល់ស្រ្តីខាងលើ នៅលើដងផ្លូវតែម្តង។

    អ្នកស្រី កង សុផា សមាជិកក្រុមប្រឹក្សាឃុំបួរ ទទួលបន្ទុកស្រ្តីនិងកុមារ បានឱ្យដឹងថា ស្រ្តីខាងលើ ឈ្មោះ ឃី ចំប៉ី អាយុ ២៤ឆ្នាំ មានប្តីឈ្មោះ ណាត់ ស៊ីណា អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ដែលមានមុខរបរ ជាកម្មករ ។ អ្នកស្រីបញ្ជាក់ថាស្រ្តីខាងលើដែល ឆ្លងទន្លេតាមផ្លូវនេះ បានកូនប្រុស ដែលជាកំណើតកូនទីពីរ ។

    បច្ចុប្បន្ននេះទាំងម្តាយនិងទារក ខាងលើត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលសុខភាពបួរ ដើម្បី សម្រាកព្យាបាលថែទាំនៅទីនោះ ដោយសុខភាពទាំងម្តាយនិងកូនល្អប្រសើរធម្មតា។

    សូមបញ្ជាក់ថា៖ ភ្លៀងធ្លាក់ជាច្រើនថ្ងៃ ចាប់ពីថ្ងៃទី១៤ កក្កដា មក បានជន់លិចឃុំចំនួនបួននៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានឃុំ ពេជ្រចិន្តា ឃុំភ្នំព្រឹក បារាំងធ្លាក់ និងឃុំបួរ ។ ជំនន់ទឹកភ្លៀងនេះបាន ប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋជាង៦៥៦ខ្នង ក្នុងនោះលិចលង់ទាំងស្រុង ៧៤ខ្នង និងខូចខាត ផ្លូវថ្នល់ និងផលដំណាំ ជាច្រើនផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ