ស្រុកគងពិសី៖ ទីតាំងល្បែងស៊ីសងមួយកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងរំភើយ បែរជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ
ស្រុកគងពិសី៖ ទីតាំងល្បែងស៊ីសងមួយកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងរំភើយ បែរជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ
ខេត្តកំពង់ស្ពឺ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ និង ឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ» មួយកន្លែងស្ថិតនៅភូមិសាយ៉ាវ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែល្មើសច្បាប់ ប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងរំភើយ ពេញបន្ទុកស្រុក ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមើលមិនឃើញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកទទួលភ្ញៀវតាំងពី ម៉ោង ៨-៩ព្រឹក រហូតដល់យប់ មានក្មេង មានចាស់ មកលេងភ្នាល់ដាក់លុយជាប្រចាំ ដោយគ្មានខ្លាច ញញើតអាជ្ញាធរនិងសមត្ថកិច្បបន្តិចសោះឡើយ។
ប្រជាពលរដ្ឋបានត្អូញត្អែរថា៖ អោយតែមានល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ប្រកដជាមានអំពើលួច ឆក់ ប្លន់ កាប់សម្លាប់ ជាក់ជាមិនខាន។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច៕
ទាក់ទិនទៅនឹងករណីខាងលើនេះខាងសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីម្ចាស់ទីតាំង និងសមត្ថកិច្ចពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
ដោយ៖ អក្សរ ន៚
No comments