ស្រុកឪរ៉ាល់៖ ជនសង្ស័យជាប្តីចុងយកពូថៅកាប់ សម្លាប់ប្រពន្ធ រួចរត់គេចខ្លួនបាត់ស្រមោល
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAHj_jNnA9UkYYeObS-vTjJFw1V_La7QwWHIELihnYzusPBs-Ps2Dm3ZoSbiJ58NZzrVlh6f_CLOkFaUC9VTmHaYpHoxor-zSCUIqbhlTnUe-h2M_ZDdkBhk5jjYIbFHMTJ77uAxjavWI/s0/IMG_20210707_072739.jpg)
ស្រុកឪរ៉ាល់៖ សង្ស័យជាប្តីចុងយកពូថៅកាប់ សម្លាប់ប្រពន្ធ រួចរត់គេចខ្លួនបាត់ស្រមោល
កំពង់ស្ពឺ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម សង្ស័យប្តីក្រោយយកពូថៅកាប់ ក្រោយពេលទៅខ្ចីលុយពីធនាគារចំនួន៥ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខេត្តកំពង់ស្ពឺ ក្រោយពីទទួលដំណឹងសមត្ថកិច្ចស្រុកឱរ៉ាល់បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថាមុនពេលភ្ញាក់ផ្អើលដល់សមត្ថកិច្ច គឺទទួលបានព័ត៌មានពីក្មេងស្រី ឈ្មោះ ជុំ វណ្ណលីណា អាយុ១៦ឆ្នាំ ជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បានប្រាប់ថាមានជម្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក រវាងឪពុកនិងម្តាយរបស់ខ្លួន។
សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនទៅថ្នាក់លើ សុំគោលការណ៍ ឲ្យក្រុមគ្រូពេទ្យ ស្រុក និងពេទ្យខេត្តចូលរួមពិនិត្យ ដោយសាររវល់ ទើបថ្នាក់លើប្រគល់ការងារឲ្យកម្លាំងសមត្ថកិច្ច ស្រុកធ្វើការពិនិត្យ ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ សពស្ត្រីរងគ្រោះ មានឈ្មោះ សាន សុភាព អាយុ៥៣ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ក្រោយពិនិត្យលើសពឃើញមានស្នាមរបួសត្រង់ក្បាល ផ្នែកខាងក្រោយ និងមានស្នាមរបួសដាច់សាច់.ក ដល់ឆ្អឹងប្រវែង៨សង់ទីម៉ែត្រ ជម្រៅ៥សង់ទីម៉ែត្រ នៅផ្នែក.ក ក្រោមត្រចៀកខាងស្តាំ នៅក្បែរសាកសពមានពូថៅ០១ កំប៉ុងស្រាបៀរផឹករួច២កំប៉ុង កញ្ចប់បារីនិងដែកកេះពណ៌ក្រហមមួយ។
ចំណែកប្តីដែលជាជនសង្ស័យក្រោយពីសម្លាប់ប្រពន្ធរួចហើយបានរត់គេចខ្លួនបាត់ស្រមោល។ តាមការបញ្ជាក់ពីរសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវជាប្តីនោះមានឈ្មោះ ចក យឿន (ហៅវឿនខ្លះហៅតាជាង) អាយុ៦៨ឆ្នាំ រស់នៅជាមួយស្ត្រីរងគ្រោះក្នុងភូមិឃុំ ស្រុក ខាងលើ មានស្រុកកំណើតនៅភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានបន្ថែមទៀតថា៖ តាមការបំភ្លឺរបស់ឈ្មោះ ជុំ វណ្ណលីណា ភេទស្រី អាយុ១៦ឆ្នាំ ត្រូវជាកូន បានអោយដឹងថាខ្លួនមិនដេកនៅផ្ទះជាមួយម្តាយទេគឺទៅដេកនៅផ្ទះ អុំ រ៉ាន រហូត ហើយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៦យប់ ឈ្មោះ ចក យឿន ហៅតាជាង (ជាឪពុកចុង) បានជិះម៉ូតូឌុបម្តាយរបស់ខ្លួន ទៅហៅខ្លួនអោយមកដេកផ្ទះ តែខ្លួនមិនមកទេ រហូតដល់ម៉ោង៨យប់ ថ្ងៃដ៏ដែល ឃើញឈ្មោះ ចក យឿន ជិះម៉ូតូឌុបម្តាយទៅហៅខ្លួនម្តងទៀត សួរសុខទុកខ្លួន ហើយក៏ឌុបគ្នាត្រឡប់ទៅវិញបាត់។
លុះព្រឹកឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានទូរស័ព្ទទៅម្តាយជាច្រើនដង តែម្តាយមិនលើកសោះ ក៏ជិះម៉ូតូ០២នាក់ ឈ្មោះ សុភា មកមើលម្តាយដល់ផ្ទះស្រាប់តែឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ក្នុងផ្ទះបាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបានបន្តថា៖ តាមការបំភ្លឺរបស់ឈ្មោះ វង រ៉ាន ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិ ឃុំ កើត ហេតុ បានរៀបរាប់ថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ ឈ្មោះសាន សុភាព (ជនរងគ្រោះ)បានទៅឃ្វៀលគោជាមួយគ្នាមានពាក់ខ្សែ.ក ១ខ្សែ ខ្សែដៃ ១ខ្សែ ពាក់ជញ្ជៀន ១វង់ និងបានបង្ហាញលុយចំនួន៣០០០ដុល្លា អោយខ្លួនបានឃើញទៀត ពេលនោះជនរងគ្រោះបាននិយាយរៀបរាប់ប្រាប់ខ្លួនថា ឈ្មោះ ចក យឿន (ប្តី) ចង់សម្លាប់ខ្លួនហើយចាំសម្លាប់ខ្លួនឯងតាមក្រោយឈ្មោះ វង រ៉ាន បានបន្តទៀតថា ជនរងគ្រោះបានប្រាប់ថាខ្ចីលុយអង្គការចំនួន៥០០០$ តែចំណាយអស់២ពាន់ដុល្លាហើយ។ ព្រឹកឡើងថ្ងៃទី០៥ ខែ ឆ្នាំ ដដែលខ្លួនទៅផ្សារកំពង់ស្ពឺពេលម៉ោង១២ ថ្ងៃត្រង់ត្រឡប់មកវិញស្រាប់តែលឺថា ឈ្មោះ សាន សុភាព ស្លាប់បាត់ហើយ ខ្លួនក៏ប្រញ៉ាប់មកមើលឃើញស្លាប់មែន។
បច្ចុប្បន្នសពសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីចំណែកបុរសជាប្តីសង្ស័យសម្លាប់ប្រពន្ធ ពេលនេះជនសង្ស័យបានរត់គេចខ្លួនបាត់នោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWqi4PWvZahPYjk6Bypb4sfVatQF0QmnvJWNt_hAw0rkJHPntIoQCz7KGmJJT7NFP_BBYHc7uY17E2I8E3C13Wv37yA_TbCrFp-CGSSMrsj4tIC-EDJL3Dx1sCVGxW_TXhoWHPkWT_fQ0/s0/IMG_20210707_072407.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIaex45i-N-sGnKG0-TOOTCGJjjDT-nJj_uu72cefKkaM21JJ1Mqv7-e0tiCh3HGvG2ovA4yhRInUhJfc9Z6S28k5Jdqa9KzeyQQis_IUQDtRUXpDlTipv8NrZoA4rPG1v-p8uPSxeBfk/s0/IMG_20210707_072822.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTozyMCAaj-XwhYYCPc1NI55D_efnq6Ayzz-mWBMA_zl3Vs5o9HXVAQNNOyN2CCaR6rkGF3gFrXEFB8QStQtMgP-cvMei4o0gnMThVPHhzOgXsiFPSpIRGVrXBEiD7hSQOwv9YaAqQtI/s0/IMG_20210707_072856.jpg)
No comments