រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកដំណើរការផ្សារអូឡាំពិកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកដំណើរការផ្សារអូឡាំពិកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិកកម្មករនិងអាជីវករ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
នេះបើយោងតាមសេចក្ដីសម្រេចរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ៕
សូមអានសេចក្ដីសម្រេចខាងក្រោម៖



No comments