ទីតាំងល្បែងស៊ីសង «មាន់ជល់ និង បង្គប់អាប៉ោង» កំពុងតែបើកដំណើរការលេងយ៉ាងពេញបន្ទុកខណ្ឌមានជ័យ
ទីតាំងល្បែងស៊ីសង «មាន់ជល់ និង បង្គប់អាប៉ោង» កំពុងតែបើកដំណើរការលេងយ៉ាងពេញបន្ទុកខណ្ឌមានជ័យ
ភ្នំពេញ៖ ទីតាំងស៊ីសង មាន់ជល់ បង្គប់អាប៉ោង មួយកន្លែងចាប់ផ្ដើមដំណើរការបើកលេងជាហូរហែវិញហើយ នៅតាមបណ្ដោយផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ ប្រហែល២០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កំពុងតែបើកដំណើរការលេងយ៉ាងពេញបន្ទុក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ «ទីតាំងល្បែងសុីសងខាងលើនេះពុំទាន់មានអាជ្ញាធរនិងសមត្ថកិច្ច ចុះបង្រ្កាបឡើយ»។
ប្រពភដដែលបានបញ្ជាក់ទៀតថា៖ «ជាក់ស្តែងនៅវេលាម៉ោង ១០និង១៥ នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ អ្នកសារព័ត៌មានបានចុះថតផ្តិតយករូបភាពនៅកន្លែងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលកំពុងតែវង្វក់ស្មារតីអ្នកញៀនល្បែង ឲ្យប្រមូលផ្ដុំគ្នាមកលេងល្បែងជាប្រចាំ ដោយមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ។
ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោក ម៉េង វិមានតារា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មេត្តាចាត់កម្លាំងជំនាញនៃអធិការខណ្ឌចុះត្រួតពិនិត្យមើលទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីភូមិ-សង្កាត់មានសុវត្ថិភាព៕
No comments