ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំណត់យកអតីតសាលាខេត្តកោះកុងចាស់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរខ្លាំង និងត្រួតពិនិត្យអគារ២ធំៗទៀតត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូវីដស្រាល
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំណត់យកអតីតសាលាខេត្តកោះកុងចាស់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរខ្លាំង និងត្រួតពិនិត្យអគារ២ធំៗទៀតត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូវីដស្រាល
ខេត្តកោះកុង៖ ដោយពិនិត្យឃើញថា ខេត្តកោះកុងត្រូវការចាំបាច់នូវអគារសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមព្យាបាលអ្នកកើតកូវីដ-១៩ ដែលមានអាការ:ធ្ងន់ធ្ងរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានត្រួតពិនិត្យនិងសម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរដែរអគារនេះស្ថិតនៅក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ក្រុងស្រុកដល់ការប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើត្រៀមការនូវអគារព្យាបាល ស្វែងរកអ្នកពាក់ព័ន្ធកូវីដផ្ទាល់ ឬប្រយោល ដោយបញ្ជូនមកចត្តាឡីស័ក ក៏ដូចជាព្យាបាលជាដើម និងជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តពង្រីកចំនួនគ្រែសម្រាកព្យាបាលឱ្យបានដល់៣៥០០គ្រែបន្ថែម ដើម្បីត្រៀមឆ្លើយតបទៅនឹងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ១៩ទាន់ពេលវេលា។ ព្រោះអ្វីដែលគ្រប់គ្រងព្យាបាលបាន គឺព្យាបាលនៅមណ្ឌលដែលបានរៀបចំទុក ពុំទាន់អនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះឡើងសម្រាប់មូលដ្ឋានខេត្តកោះកុង៕
No comments