អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដេីម្បីការពារអាយុជីវិត ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង ៣កុំផង
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដេីម្បីការពារអាយុជីវិត ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង ៣កុំផង
ខេត្តកំពង់ចាម៖ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាខណៈរាជរដ្ឋាភិបាលកម្ពុជា បាន ទិញវ៉ាក់សាំងនេះ ដេីម្បីការពារអាយុជីវិតពលរដ្ឋយើង។
ក្នុងឱកាសនោះដែល៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រេីនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬប្រកបមុខរបរ រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត វិធានការ «៣ការពារ និង៣កុំ» ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា៖ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការគ្រប់គ្រងពលរដ្ឋ ចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមការកំណត់ ហេីយក៏សូម ឲ្បបងប្អូន ប្រជាពលរដ្ឋ ចូលរួមជាមួយតួរអង្គទាំង៤នេះ ដើម្បីដាក់ចេញ ជាសកម្មភាពមកភ្លាម ដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជក់ថា ទោះបីជាស្ថិតក្នុងបរិបទកូវីដ -១៩ ធ្វេីឲ្យប៉ះពាល់ ដល់វិស័យខ្លះៗតែអាជ្ញាធរ នៅតែខិតខំធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ ដោយមានការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងជូនបងប្អូន ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ដែលត្រូវបេីកការដ្ឋាន នៅពេលឆាប់ៗខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា៖ អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង១៦៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និង មី ១កេស៕
No comments