អ្នកសារព័ត៌មាន ដែលកំពុងតែជួបបញ្ហាខ្វះខាត ចំនួន៥នាក់ ទទួលបានការឧបត្ថម្ភ ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា
អ្នកសារព័ត៌មាន ដែលកំពុងតែជួបបញ្ហាខ្វះខាត ចំនួន៥នាក់ ទទួលបានការឧបត្ថម្ភ ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា
ភ្នំពេញ៖ ថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា តំណាងលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានពាំនាំនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបបញ្ហាខ្វះខាត។
ដោយក្នុងម្នាក់ទទួលបាននូវ៖ អង្ករ ១បេស, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ៣ដប, សៀង ២ដប, ទឹកសុទ្ធ ២យួរ, ស្ករស អំបិល, ម៉ាស ២ប្រអប់ និងថវិការចំនួន ៤មុឺនរៀល។
នាឱកាសនោះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះទឹកចិត្តរបស់សប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់លោកអគ្គលេខាធិការរងកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។
ក្នុងនោះ លោក ហ៊ាង ប៊ុនថា ក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានឲ្យបន្តការខិតខំប្រឹងប្រែងសិក្សាស្វែងយល់ រៀនសូត្រពង្រឹងសមត្ថភាពលើវិស័យព័ត៌មានបន្ថែម ជាពិសេសគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តនានា។
ទន្ទឹមគ្នានេះដែរ លោក ហ៊ាង ប៊ុនថា បានអំពាវនាវនិងក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដោយគោរពនិងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រកាន់ខ្ជាប់នូវវិធានការទប់ស្កាត់ «៣កុំ និង ៣ការពារ»៕
No comments