គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាពង្រីកផ្លូវមួយខ្សែ មានប្រវែងជាងមួយគីឡូម៉ែត្រ នៅខណ្ឌមានជ័យ

    រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាពង្រីកផ្លូវមួយខ្សែ មានប្រវែងជាងមួយគីឡូម៉ែត្រ នៅខណ្ឌមានជ័យ

    ភ្នំពេញ៖ ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រវែងជាង១គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋរួចរាល់។

    តាមមន្ត្រីរដ្ឋបាលខណ្ឌមានជ័យឲ្យដឹងថា៖ កំណាត់ផ្លូវនេះជាផ្លូវមានលក្ខណៈតូចចង្អៀត និងដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ ចុះសិក្សាគម្រោងបើកកផ្លួវនេះឲ្យបានធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។

    កំណាត់ផ្លូវនេះមានប្រវែងជាង១គីឡូម៉ែត្រ មានទទឹង១២ម៉ែត្រ,៩ម៉ែត្រ និងកន្លែងខ្លះ ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់២៧១មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ នៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី១ ភូមិចំរើនផល ក្នុងខណ្ឌមានជ័យ។ កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែកកំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក។

    មន្ត្រីដដែលបញ្ជាក់ទៀតថា៖ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ ក្បាលដី ស្មើជាង ២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរក្នុងការរុះរើចេញកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ។

    នាឱកាសនោះឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណរភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់បំផុត។

    ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋប៉ះពាល់គម្រោងផ្លូវនេះ ដែលរស់នៅអមសងខាងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាបានរួចរាល់ទៅតាមការគ្រោងទុក ងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

    សូមបញ្ជាក់ថា៖ សកម្មភាពចុះបើកការដ្ឋាននេះ ឯកឧត្តម ឃួង ស្រេង បានធ្វើដំណើរដោយថ្មើរជើង ដើម្បីត្រួតពិនិត្យលើការដោះស្រាយ រងផលប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដោយចាប់ពីផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ រហូតដល់ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ