ខណ្ឌទួលគោក៖ ទីតាំងល្បែងស៊ីសងដុះស្លែ មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ ខណៈ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់បង្ក្រាប
ខណ្ឌទួលគោក៖ ទីតាំងល្បែងស៊ីសងដុះស្លែ មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ ខណៈ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់បង្ក្រាប
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនទាន់មានចំណាត់ការបង្ក្រាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ គឺចាប់ពីម៉ោង៨-៩ព្រឹក រហូតដល់ម៉ោង ៥-៦ល្ងាច និងមានមនុស្ស ក្មេងចាស់ ប្រុសស្រី តែងតែចូលទៅលេងនៅទីតាំងនោះ ជាប្រចាំ ដោយមានអ្នកខ្លះចាញ់រហូតដល់ បោសក្ដិចខោវ។
តាមប្រភពមិនច្បាស់ការ៖ បានបង្ហើបប្រាប់ថាទីតាំងដុះស្លែខាងលើនេះ តែងតែរៀបចំ គ្រឿងដង្វាយ សែនជូន ម្ចាស់ទឹក ម្ចាស់ដី ជារៀងរាល់ថ្ងៃសីល ដើម្បីឲ្យសុខសប្បាយ និងមានភាពកក់ក្តៅ ចំពោះជនញៀនល្បែងទាំងនោះ។
ពាក់ព័ន្ធទៅនិងករណីខាងលើប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកវីរៈសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សូមមេត្តាមានវិធានការបង្ក្រាបទប់ស្កាត់ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានត្រូវរ៉ូវគ្នាជាមួយជនញៀន ល្បែង បង្កើតបទល្មើសជាប្រព័ន្ធ បង្ករឲ្យមានភាពអសន្តិសុខក្នុងមូលដ្ឋាន។
No comments