ក្មេងស្រី៧នាក់ បានបបួលគ្នាចុះលេងទឹកក្នុងបឹងមួយកន្លែង តែអកុសលបណ្ដាលឱ្យលង់ទឹកស្លាប់ពីរនាក់
ក្មេងស្រី៧នាក់ បានបបួលគ្នាចុះលេងទឹកក្នុងបឹងមួយកន្លែង តែអកុសលបណ្ដាលឱ្យលង់ទឹកស្លាប់ពីរនាក់
បាត់ដំបង៖ ក្មេងស្រី ៧នាក់ បាននាំគ្នាដើរលេងក្បែរ មាត់បឹងមួយកន្លែង ៥នាក់បានចុះងូតទឹកលេងនិង២នាក់ទៀតនៅលេងលើគោក តែអកុសលក្នុងចំណោម ៥នាក់ចុះលេងទឹក បានលង់ទឹកស្លាប់ ២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទីនៅ ត្រង់ចំណុចបឹងថ្កូវ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាតើដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថា៖ សពក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ទី១.ឈ្មោះ ប៉ាន យ៉ាលីន ភេទស្រី អាយុ ១១ឆ្នាំ និង ទី២.ឈ្មោះធឿន សុគន្ធ ភេទស្រី អាយុ ១១ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ ក្មេងស្រីទាំង៧នាក់ ខាងលើបាននាំគ្នាដើរ លេងមកដល់កន្លែងកើតហេតុខាងលើបាននាំគ្នាចុះងូតទឹកលេងតែ៥នាក់ចំណែក២នាក់ទៀតនៅលើគោកនក្រោយពីលេងសប្បាយមិនបានប៉ុន្មានផងស្រាប់ក្មេងស្រីដែរលេងក្នុងទឹក ៣នាក់ បានរត់ឡើងគោក ស្រែកឆោឡោឲ្យគេជួយ ព្រោះក្មេង២នាក់ដែរលេងទឹកជាមួយកំពុងលង់ទឹក។
ក្រោយកើតហេតុ៖ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការពិនិត្យទៅលើសពហើយបានអះអាងថាក្មេងស្រីជនរងគ្រោះ ទាំង២នាក់ខាងលើបាន ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments