គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខណ្ឌសែនសុខ៖ កម្មការិនីរោងចក្រម្នាក់ ត្រូវបានឃាតករលាក់មុខ ឆក់កាបូបស្ពាយបានសម្រេច និងដួលរងរបួសធ្ងន់ធ្ងរ


    ខណ្ឌសែនសុខ៖ កម្មការិនីរោងចក្រម្នាក់ ត្រូវបានឃាតករលាក់មុខ ឆក់កាបូបស្ពាយបានសម្រេច និងដួលរងរបួសធ្ងន់ធ្ងរ

    ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ ត្រូវជនសង្ស័យមួយក្រុម  ដែលគេតែងតែហៅថា «ឃាតករលាក់មុខ» បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចរួចជិះគេចខ្លួនទៅដោយសុវត្ថិភាព ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានអាកាសផ្សារដីហុ៊យ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សម្ភារ:បាត់បង់រួមមាន៖ ទូរស័ព្ទអាយហ្វូន11Pro មួយគ្រឿង លុយខ្មែរ ៨ម៉ឺនរៀល និងលុយដុល្លារ ៣០ដុល្លារ។

    ជនរងគ្រោះមានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជិះម៉ូតូម៉ាក ហុងដាឃ្លីច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HK-4582 បានរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

    តាមប្រភព័ត៌មានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញទៅធ្វើការ បើកបរក្នុងទិសដៅពីកើតទៅលិច ឡើងស្ពានអាកាសផ្សារដីហុយ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ មិនចាំភិនភាគនិងប៉ុន្មាននាក់នោះទេ ព្រោះនារីរងគ្រោះកំពុងភិតភ័យ បានមកធ្វើសកម្មភាព ឆក់កាបូបរបស់នាង ដែលស្ពាយចំហៀង បានសម្រេចហើយគេចខ្លួនបាត់តែម្តង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងរាយការណ៍ជូនផ្នែកជំនាញ ចំណែកជនរងគ្រោះត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ