ឃាត់ខ្លួនជនជាតិថៃ ចំនួន ១២នាក់ ដែលបម្រុងលួចឆ្លងដែន មកធ្វើការនៅប្រទេសកម្ពុជា
ឃាត់ខ្លួនជនជាតិថៃ ចំនួន ១២នាក់ ដែលបម្រុងលួចឆ្លងដែន មកធ្វើការនៅប្រទេសកម្ពុជា
ជនជាតិថៃចំនួន១២នាក់ ត្រូវបានតម្រួត ការពារព្រំដែនថៃលេខ១២ ឃាត់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេ បម្រុងលួចឆ្លងដែនចូល មកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៩ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា និងអាល់ហ្វា។
ជនជាតិថៃទាំង១២នាក់ គឺមានប្រុស៥នាក់ និងស្រី៧នាក់ ដោយពួកគេ មកពីខេត្តស្រះកែវ ៣នាក់ ខេត្តច័ន្ទបុរី ៣នាក់ ខេត្តកានច:ណាក់បុរីម្នាក់ ខេត្តសាមុទ្រសាខនម្នាក់ ខេត្តឈៀងម៉ៃម្នាក់ ខេត្តខនកែនម្នាក់ ខេត្តប្រាជីនបុរីម្នាក់ និងខេត្តនគរណាយ៉ុកម្នាក់ផងដែរ។
ពួកគេបានសារភាពថា ការលួចឆ្លងដែននេះ គឺអាចធ្វើឲ្យពួកគេសល់កម្រៃ ពីការជួលមេខ្យល់នាំផ្លូវ ដោយចូលទៅធ្វើការ នៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុន នឹងជួយគ្រប់យ៉ាង រួមទាំងការហូបចុក និងការស្នាក់នៅ៕
No comments