គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលខេត្តកណ្ដាល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក និងឃុំ-សង្កាត់ ដើម្បីអនុវត្តន៍ការណែនាំរបស់ក្រសួងមហាផ្ទៃ

    រដ្ឋបាលខេត្តកណ្ដាល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក និងឃុំ-សង្កាត់ ដើម្បីអនុវត្តន៍ការណែនាំរបស់ក្រសួងមហាផ្ទៃ

    ខេត្តកណ្តាល៖ នៅថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គា ទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ ប្រធានបទ ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ អនឡាញ (Zoom) ។

    ប្រធានបទចំនួន០៥ ដែលត្រូវបានលើកបង្ហាញក្នុងសិក្ខាសាលា រួមមាន៖ ទី១-ការផ្សព្វ ផ្សាយប្រកាសលេខ៣៨៤០ប្រ.ក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់» និងការផ្សព្វផ្សាយ «សៀវភៅណែនាំស្តីពីកិច្ចការពារកុមារនៅឃុំ-សង្កាត់» ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាលឃុំ-សង្កាត់»។

    ទី២-ផ្សព្វផ្សាយលិខិតលេខ០១៤៩ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ «ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់»។

    ទី៣-វគ្គបណ្តុះបណ្តាល«ស្តីពីការបញ្ចូលប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយកន្លងមក ទីចាត់ការផែនការនិងវិនិយោគខេត្ត ជាអ្នកបញ្ចូលទិន្នន័យជូន តែបច្ចុប្បន្នត្រូវអនុវត្តន៍ដោយរដ្ឋបាលសាម៉ី។

    ទី៤- វគ្គបណ្តុះបណ្តាល «ស្តីពីកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ការងារថ្មី អនុវត្តន៍សាកល្បងចំនួន០៧ រាជធានី ខេត្តគោលដៅ (រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ រតនគិរី និងខេត្តក្រចេះ) ទៅលើរដ្ឋបាលឃុំ-សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។ និងទី៥-វគ្គបណ្តុះបណ្តាល «ស្តីពីការអនុវត្តការងារសេវាសង្គមនៅថ្នាក់ក្រុងស្រុក និងឃុំសង្កាត់»។

    សិក្ខាសាលា និង វគ្គបណ្តុះបណ្តាលនេះមាន គោលបំណង គឺដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក និងឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តន៍ផ្ទាល់ កាន់តែយល់ដឹងបានច្បាស់ នូវខ្លឹមសារសំខាន់ៗ និងដំណើរការនៃការអនុវត្តការងារនីមួយៗ ស្របតាមការកំណត់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ