ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត ទៅលើសាច់ក្របី ដែលមានផ្ទុកមេរោគកូវីដ១៩
ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត ទៅលើសាច់ក្របី ដែលមានផ្ទុកមេរោគកូវីដ១៩
ភ្នំពេញ៖ ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត ចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា មកប្រទេសកម្ពុជា និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។
ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។
មួយវិញទៀតសាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណាបង្ហាញថាវីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ខែនោះទេ៕
No comments