បែកធ្លាយ៖ លោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង បានចុច GPS ខុសបច្ចេកទេសធ្វើប្លង់លើដីរបស់ប្រជាពលរដ្ឋ
បែកធ្លាយ៖ លោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង បានចុច GPS ខុសបច្ចេកទេសធ្វើប្លង់លើដីរបស់ប្រជាពលរដ្ឋ
ឧត្ដរមានជ័យ៖ បែកធ្លាយ លោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង បានឃុបឃិតគ្នាជាប្រព័ន្ធ ចុះចុច GPS ខុសបច្ចេកទេសធ្វើប្លង់លើដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១៧១ ភូមិគីរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ យ៉ាងរំភើយ។
សូមបញ្ជាក់ថា៖ ដីដែរមានទំហំ ក្បាល១២០ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ ដែលត្រូវយកទៅបំបែកជា ៣ចំណែក!! ដោយមួយចំណែកៗបានទៅឈ្មោះដូចខាងក្រោម៖
ចំណែកទី១-បានទៅអោយឈ្មោះ ស៉ឹម សុផារី ទំហំ ក្បាល៣០ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ។
ចំណែកទី២-បានទៅឈ្មោះ នូ វណ្ណ: ទំហំក្បាល ៣០ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ។
ចំណែកទី៣-បានទៅឈ្មោះ ហេ បុប្ផា នៅសល់ក្បាល ៦០ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ។
តាមការបញ្ជាក់ពីឈ្មោះ ហេ បុប្ផា បានឲ្យដឹងថា៖ ឈ្មោះ ស៉ឹម សុផារី ហើយនិងឈ្មោះ នូ វណ្ណ: គឺអ្នកទាំងពីរទទួលបានប្លង់ដី ។ ចំណែកខាងលោកស្រីបែរជាមិនបានទៅវិញ។
រហូតមកដល់បច្ចុប្បន្ន ឈ្មោះ ស៉ឺម សុផារី បានលក់ដីដែលជាចំណែករបស់គាត់ឲ្យទៅឈ្មោះ ឈត់ ឈួរ ប៉ុន្តែអ្វីដែលគួរអោយចំឡែកពេលចុះវាស់វែង លោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង បែរជាវាស់យកដីឈ្មោះ នូ វណ្ណៈ ទៅវិញ ដែលជាម្ចាស់ចំណែកទី២ ។ ទោះបីជាលោកស្រី នូ វណ្ណៈ ដែលជាម្ចាស់ចំណែកដីទី២ បានទទួលមរណភាពទៅហើយក្តី តែកូនរបស់លោកស្រី បែរជាមកចង់បានដីរបស់ឈ្មោះ ហេ បុប្ផា ដែលជាម្ចាស់ចំណែកដីទី៣ និងមានទីតាំងនៅខាងកើត ម្ខាងផ្លូវ ម្នាក់ ទៅវិញ។
ចំណែកលោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង ខាងលើខាងសារព័ត៌មានយើងបានសុំការបំភ្លឺតាមរយៈលេខទូរស័ព្ទ បានប្រាប់សារព័ត៌មានថា៖ «លោកមិនអាចធ្វើការ បំភ្លឺបានទេ បើចង់ដឹងឲ្យមក រដ្ឋបាលក្រុងសំរោងសួរដោយផ្ទាល់ទៅ»។
លោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង បានបន្ថែមទៀតថា៖ ករណីខាងលើនេះ រដ្ឋបាលសាលាក្រុងក៏បានដឹងលឺដែរ!! (ពោលគឺ៖ ត្រូវរ៉ូវគ្នាជាប្រព័ន្ធ)។
រីឯលោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះគាត់ឆ្លើយថារវល់ ហើយក៏បិទទូរស័ព្ទ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះលោកស្រី ហេ បុប្ផា រួមនិងក្រុមគ្រួសារសុំអំពាវនាវដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សូមមេត្តាជួយអន្តរាគមន៍ ក្នុងករណីប្រធានភូមិបាលក្រុងសំរោង ចុះវាស់វែងបំពានច្បាប់ភូមិបាល ដោយមិនមានការទទួលស្គាល់ពីសំណាក់ម្ចាស់ព្រំដី (ពោលគឺចុច GPS ធ្វើប្លង់ដី តាមតែអំពើចិត្ត)៕
យ៉ាងមិញខាងសារព័ត៌មានយើង នឹងព្យាយាមសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀត!! និងរងចាំការបំភ្លឺពីលោក វ៉ា រិទ្ធី «ហៅ ពុទ្ធ» ប្រធានភូមិបាលសូរិយោដីក្រុងសំរោង និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!!!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments