លោក ឈឿន សុចិត្ត ដឹកនាំកម្លាំងជំនាញចុះពិនិត្យសម្របសម្រួលបញ្ហាទំនាស់ព្រំដី នៅចំណុចក្រោយវត្តកៀនស្វាយក្រៅ

លោក ឈឿន សុចិត្ត ដឹកនាំកម្លាំងជំនាញចុះពិនិត្យសម្របសម្រួលបញ្ហាទំនាស់ព្រំដី នៅចំណុចក្រោយវត្តកៀនស្វាយក្រៅ
ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការចូលរួមពីរដ្ឋបាលស្រុកកៀនស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសម្របសម្រួលបញ្ហាទំនាស់ព្រំដី នៅចំណុចក្រោយវត្តកៀនស្វាយក្រៅ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីមានសំនូមពរពីភាគីទំនាស់ព្រំដីនោះបានអញ្ជើញលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចូលរួមពិនិត្យនិងសម្របសម្រួលភាគីទាំងសង្ខាងដោយសន្តិវិធី និងមានការយល់យោគ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយបញ្ចប់នៃបញ្ហាទំនាស់។
គួរជម្រាបថា៖ នេះមិនមែនជាលើកទីមួយនោះទេ គឺជានិច្ចកាលលោក ឈឿន សុចិត្ត តែងតែយកចិត្តទុកដាក់ក្នុងការចុះសម្របសម្រួលជួយដល់ភាគីមានទំនាស់ និងប្រជាពលរដ្ឋដែលមានបញ្ហា៕






No comments