លោក សុខ ពេញវុធ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ លើលិខិតអនុញ្ញាតយាន្ដជំនិះគ្រប់ប្រភេទ
លោក សុខ ពេញវុធ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ លើលិខិតអនុញ្ញាតយាន្ដជំនិះគ្រប់ប្រភេទ
ភ្នំពេញ៖ នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៊០៩និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យលើយាន្ដជំនិះគ្រប់ប្រភេទ ដែលធ្វើដំណើរ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវ រួមទាំងការលក់ដូរគ្រប់ប្រភេទ ជាពិសេសការលក់ដូរ នូវសារធាតុស្រវឹង ក្នុងអំឡុងពេលដាក់ចេញ បម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបងប្អូនចូលរួមគោរពបំរាមគោចរទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពខ្លួនយើងនិងក្រុមគ្រួសារយើងដើម្បីចៀសផុតពីជំងឺរីករាលដាលកូវីត១៩៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។
No comments