គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធប្រចាំការនៅព្រំប្រទល់ បាត់ដំបង-បន្ទាយមានជ័យ-ប៉ៃលិន

    អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធប្រចាំការនៅព្រំប្រទល់ បាត់ដំបង-បន្ទាយមានជ័យ-ប៉ៃលិន

    ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូ ដែលរួមមាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត អញ្ជើញចុះសួរសុខទុក្ខក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលយាមប្រចាំការនៅតំបន់ព្រំប្រទល់ខេត្តបាត់ដំបង-បន្ទាយមានជ័យ និងបាត់ដំបង-ប៉ៃលិន នៅពេលដែលខេត្តបាត់ដំបង កំពុងស្ថិតក្នុងសភាពការណ៍បិទខ្ទប់។

    ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលនៅជាប់តំបន់ព្រំប្រទល់ខាងលើ ត្រូវធ្វើការតាមដាន និងអនុវត្តន៍ទៅតាមគោលការណ៍ដែលរដ្ឋបាលខេត្តបានចេញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ហើយបើសិនជាមានអ្នកដែលចេញរោគសញ្ញាសង្ស័យ ឬដឹងអំពីប្រវត្តិអ្នកដំណើរមកពីតំបន់សង្ស័យណាមួយ សូមធ្វើតេស្ដយកសំណាក់ជាបន្ទាន់ ដោយមានក្រុមគ្រូពេទ្យប្រចាំការស្រេច រៀបចំ និងពាក់ខោអាវការពាររួចជាស្រេចផងដែរ ដោយការធ្វើបែបនេះចៀសវាងបើសិនអ្នកដំណើរចូលមក ហើយមានសញ្ញាវិជ្ជមាន ដែលបង្កជាហានិភ័យដល់ក្នុងសហគមន៍។

    ក្នុងឱ្យនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យមើលស្ថានការណ៍ និង ពិនិត្យការអនុវត្តរបស់កងកម្លាំងប្រដាប់អាវុធ ដែលរដ្ឋបាលខេត្តបានដាក់ចេញ ដើម្បីអនុវត្តន៍ ព្រមទាំងបាននាំយកអំណោយជា គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ជូនដល់ក្រុមការងារ និងកងកម្លាំងដែលប្រចាំការនៅតាមតំបន់ព្រំប្រទល់ខេត្តទាំងនោះផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ