គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកអង្គស្នួល៖ ហាងកាហ្វេបង្កើតល្បែងស៊ីសង នៅស្រុកអង្គស្នួល កំពុងតែបើកទទួលអ្នកញៀនល្បែង យ៉ាងគឃ្លើន

    ស្រុកអង្គស្នួល៖ ហាងកាហ្វេបង្កើតល្បែងស៊ីសង នៅស្រុកអង្គស្នួល កំពុងតែបើកទទួលអ្នកញៀនល្បែង យ៉ាងគឃ្លើន

    ខេត្តកណ្ដាល៖ ហាងកាហ្វេមួយកន្លែងស្ថិតនៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅតែបន្តប្រមែប្រមូលផ្ដុំជនញៀនល្បែង មកពពាក់ពពូនគ្នាលេងល្បែងភ្នាល់យ៉ាងគឃ្លើន ចំណែកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែចុះធ្វើកិច្ចសន្យា។

    តាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ទីតាំងហាងកាហ្វេមួយកន្លែងនេះ បានបង្កើតជាបនល្បែងយូរអង្វែងហើយ និងធ្លាប់បានសមត្ថកិច្ចហៅធ្វើកិច្ចសន្យា តែម្ចាស់ទីតាំងខាងលើនេះនៅតែគឃ្លើន មិនខ្លាចរអា បន្តិចសោះឡើយ។

    ចំណែក លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ខាងសារព័ត៌មានបានរាយការណ៍ជូន ២ទៅ៣ដង ពាក់ព័ន្ធទៅនិងករណីខាងលើ ប៉ុន្តែលោកបានត្រឹមតែឆ្លើយថា បាទបាទ បាទលោក គ្មានចំណាត់ការចំពោះទីតាំងបនល្បែងខុសច្បាប់ខាងលើ ។ ជាក់ស្តែងនៅថ្ងៃទី១៧ ខែសីហានេះ អង្គភាពសារព័ត៌មាន «កងមាស» បានរាយការណ៍ជូនលោក តាមខលទូរស័ព្ទសាជាថ្មីម្ដងទៀត ប៉ុន្តែគាត់បែរជាសួរដេញដោលសួររកកាដផ្ទាល់ខ្លួនរបស់អង្គភាពទៅវិញ និង ទាមទារឲ្យសារព័តមានយើងថតកាដផ្ទាល់ខ្លួនផ្ញើរទៅឲ្យលោក។ ចំពោះល្បែងស៊ីសងខុសច្បាប់វិញលោកមិនខ្វល់ខ្វាយជាមួយនោះទេ។

    ប្រជាពលរដ្ឋជាច្រើនអស់សង្ឃឹមទៅលើលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ទៀតហើយ (ក្រោមហេតុផល) ល្បែងស៊ីសងខុសច្បាប់នៅក្បែរកន្លែងដំណេករបស់គាត់បែរជាគាត់ប្រងើយកន្តើយទៅវិញ។

    ដូច្នេះប្រជាពលរដ្ឋជាច្រើនសុំអំពាវនាវដល់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY / Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ