បើកបររថយន្តងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើ ធ្វើឲ្យឆេះឡានខ្ទេច បណ្ដាលឲ្យរបួសស្រាលមនុស្សម្នាក់ នៅស្រុកពួក..!!!
បើកបររថយន្តងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើ ធ្វើឲ្យឆេះឡានខ្ទេច បណ្ដាលឲ្យរបួសស្រាលមនុស្សម្នាក់ នៅស្រុកពួក..!!!
សៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៣៤ និង៣៣៥ ដែលស្ថិតនៅក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយសារអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២,៥តោន ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-1335 មានសភាពងងុយដេក ហើយរ៉េចង្កូតធ្លាក់ផ្លូវ ទៅបុកនឹងដើមពុទ្រា ធ្វើឱ្យឆេះរថយន្ត បណ្តាលមនុស្សម្នាក់រងរបួសស្រាល។
លោកវរសេនីយ៍ឯក ពេទ ពុំសែន បានឲ្យដឹងទៀតថា៖ អ្នកបើកបររថយន្តឈ្មោះ លី សុខា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិស្រែ១០០ ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានដឹកអ្នករួមដំណើរចំនួន០៣នាក់ ដែលរស់នៅភូមិស្រែ១០០ ជាមួយគ្នាគឺ៖
១-ឈ្មោះ ជួន សុចិន អាយុ១៨ឆ្នាំ ។
២-ឈ្មោះ សុខ លីន ភេទប្រុសអាយុ១៨ឆ្នាំ ។
៣-ឈ្មោះ សុគុណ ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសស្រាល រថយន្តបានបើកបរមកពីទិសដៅខាងលិចឆ្ពោះទៅកើត ដោយសារមានសភាពងងុយដេក រថយន្តបានរ៉េចង្កូតធ្លាក់ទៅប្រឡាយផ្លូវខាងត្បូង បុកដើមពុទ្រា បណ្តាលឱ្យឆេះរថយន្តខ្ទេចអស់ទាំងស្រុងតែម្តង សំណាងល្អមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលរងរបួសស្រាល។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ទៀតថា៖ ក្រោយកើតហេតុ លោកបានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក យករថយន្តពន្លត់អគ្គិសនីជួយសង្គ្រោះ ចំនួន ១ឡាន ដើម្បីជួយអន្តរាគមន៍។ ក្នុងនោះ ប្រើប្រាស់ឡានទឹកអស់ ១ឡាន ទើបពន្លត់បាន។ រីឯអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើកំណត់ហេតុ ប្រគល់ឱ្យម្ចាស់យកមនុស្សទៅផ្ទះវិញ ទាំងរថយន្តដែលឆេះ ហៅរថយន្តស្ទួចយកទៅផងដែរ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះរួចរាល់អស់ហើយ៕
No comments