ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ពិតជាមានញាណពិសេសមែន ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅឃើញតែសំបកផ្ទះ....
ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ពិតជាមានញាណពិសេសមែន ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅឃើញតែសំបកផ្ទះ....
ភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពិតជាមានញាណពិសេសមែន ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបមិនបាន ពោល៖ ពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំង គឺឃើញនៅសល់តែសំបកផ្ទះចាក់សោជិត។
សូមជម្រាបថា៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ មានបណ្តាញសារព័ត៌មានបានចុះផ្សាយអំពីទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ហាយឡាយ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោមចំណងជើងថា៖ «ទីតាំងបនល្បែងស៊ីសង នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយមានការអនុញ្ញាតពីលោក សាន ប៉ែត នាយប៉ុស្តិ៍សង្កាត់ចោមចៅ២» ភ្លាមៗនោះ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជារកម្លាំងចុះបង្ក្រាប.! តែជាអកុសល ម្ចាស់ទីតាំង និងជនញៀនល្បែងស៊ីសងទាំងនោះត្រូវបានខ្មោច ព្រាយបិសាច ដែលម្ចាស់ទីតាំងធ្លាប់តែសែនជើងមាន់ឲ្យជារៀងរាល់ថ្ងៃសិល្ប៏ ប្រាប់ឲ្យដឹងមុនទើបនាំគ្នាចាក់សោទ្វារផ្ទះរត់គេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ដែរថា៖ នៅវេលាម៉ោង ១១និង២៣នាទី នាថ្ងៃទី១៧ ខែឆ្នាំដដែល ខាងបណ្ដាញសារព័ត៌មានបានចុះទៅដល់ទីតាំងល្បែងស៊ីសងខាងលើ ពេលនោះខាងសារព័ត៌មានក៏បានសុំការសម្ភាសន៍ជាមួយម្ចាស់ទីតាំងខាងលើ ដោយម្ចាស់ទីតាំងខាងលើបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ ទីតាំងបនល្បែងរបស់គាត់បានបើកដំណើរការបានយ៉ាងរលូនបែបនេះ ដោយសារតែលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ អនុញ្ញាតឲ្យបើក និងបានបង់លុយបន្តិចបន្តួច ឲ្យទៅលោកនាយប៉ុស្តិ៍ ផងដែរ ។ ក្នុងនោះខាងសារព័ត៌មានក៏បានសុំការបំភ្លឺពីលោក សាន ប៉ែត ពាក់ព័ន្ធទៅនិងការអនុញ្ញាត ឲ្យមានការបើកល្បែងស៊ីសងភ្នាល់ដាក់លុយ ក្នុងមូលដ្ឋាន និងទទួលលុយ ជាថ្នូរ ក្នុងការបើកភ្លើងខៀវ.! ប៉ុន្តែលោក សាន ប៉ែត បានឆ្លើយបដិសេធ និងច្រានចោលរាល់ការនិយាយបំផ្លើសពីម្ចាស់ទីតាំង។
យ៉ាងណាមិញក៏មានមជ្ឈដ្ឋានជាច្រើនកំពុងតែដាក់ការសង្ស័យថា ប្រហែលជាលោក សាន ប៉ែត នៅពីក្រោយខ្នងនៃទីតាំងខាងលើនេះពិតប្រាកដមែនហើយ ទើបបង្ក្រាបមិនបាន៕
ទាក់ទិនទៅនិងការនិយាយបំផ្លើសពីម្ចាស់ទីតាំងខាងលើនេះ អង្គភាពសារពត៌មានយើង និងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ២ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ.!
No comments