ស្រុកសំរោង៖ ទីតាំងបនល្បែងស៊ីសង កំពុងតែលួច លាក់លេងយ៉ាងរលូន ហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន
ស្រុកសំរោង៖ ទីតាំងបនល្បែងស៊ីសង កំពុងតែលួច លាក់លេងយ៉ាងរលូន ហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន
ខេត្តតាកែវ៖ ទីតាំងបនល្បែងស៊ីសង «មាន់ជល់ ហាយឡាយ និងអាប៉ោង» ស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កំពុងតែពពាក់ពពូនគ្នាលេងយ៉ាងរលូន ហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានសោះឡើយ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ បើកទទួលជនញៀនល្បែងចាប់ពីម៉ោង១១ព្រឹក រហូតដល់យប់ និងមានម្ចាស់ឈ្មោះ តាលី ភេទប្រុស ជាម្ចាស់ផ្ទះ។
ពាក់ព័ន្ធទៅករណីល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង សូមមេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ»។
No comments