បនល្បែងស៊ីសងដុះស្លែ នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដ៏សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ
បនល្បែងស៊ីសងដុះស្លែ នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដ៏សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖ បនល្បែងស៊ីសងដុះស្លែ «មាន់ជល់ បៀ អាប៉ោង» នៅក្នុងផ្ទះលោក ឆើត ជាប់មាត់ប្រឡាយទឹកស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង និងគំរាមកំហែងដ៏សន្តិសុខ សុវត្ថិភាព និងសុខភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ ទីតាំងបនល្បែងស៊ីសង របស់លោក ឆើត «ចាប់ផ្ដើមប្រមូលផ្ដុំគ្នាលេង ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៩-១០ព្រឹក» ដោយមានការហ៊ោកញ្ជ្រៀវ ឡូឡា និងគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ!! ជាពិសេសទីតាំងបនល្បែងរបស់លោក ឆើត មិនខ្លាចពីការឆ្លងនៃជម្ងឺកូវីដ១៩។
ប្រជាពលរដ្ឋក្នុង និងក្រៅមូលដ្ឋានជាច្រើន សុំអំពាវនាវដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការក្តៅចំពោះបុគ្គលឈ្មោះ ឆើត និងបក្សពួក ដែលបានបំពានលើវិធានការរដ្ឋបាល និងក្រសួងសុខាភិបាល ក្នុងការជួបជុំប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ដែលជាអំពើល្មើសមិនអាចលើកលែងបាន៕
សូមបញ្ជាក់ដែរថា៖ កន្លងមកថ្មីៗនេះអង្គភាពសារព័ត៌មានយើង ធ្លាប់បានធ្វើសេចក្តីរាយការណ៍ជូនដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អំពីទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ប៉ុន្តែទីតាំងខាងលើនេះនៅតែបន្តបើកដំណើរការបានយ៉ាងគឃ្លើន និងគ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ»។
No comments