ជនញៀនល្បែង ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបាត់ដំបងឆ្មក់បង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
ជនញៀនល្បែង ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបាត់ដំបងឆ្មក់បង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងនោះ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីល្បែងស៊ីសង ប្រជល់មាន់ ចំនួន១ករណី នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានធ្វេីការនាំខ្លួនមនុស្ស ចំនួន៨នាក់ មកកាន់ស្នងការដ្ឋានននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
វត្ថុតាងដកហូតបានរួមមាន៖ របាំងសម្រាប់ជល់មាន់ ចំនួន១, ស៊ុមសម្រាប់ក្រុងមាន់ ចំនួន២, មាន់ជល់ ចំនួន២ក្បាល, ម៉ូតូ ចំនួន៩គ្រឿង។
ក្រោយពេលសាកសួររួច ការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕
No comments