មនុស្ស ១ពាន់ ៨៦៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល
មនុស្ស ១ពាន់ ៨៦៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨សីហា ឆ្នាំ២០២១ គឺបានអនុវត្តវិធានការច្បាប់មានចំនួន១៨៩៣ករណី ។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន់៨៦៧នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ បុគ្គលម្នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។
ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន៩៨៧គ្រឿង, និង ពិន័យជាប្រាក់ចំនួ១៧លាន៥សែនរៀលផងដែរ៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ»។
No comments