ខេត្តព្រះសីហនុ៖ លោក គួច ចំរើន បានដឹងនាំកម្លាំងចុះស្វែងរក បុរសម្នាក់ដែរបានទឹករលកគួចទៅបាត់ បន្ទាប់ពីចុះលេងទឹកសមុទ្រ
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន បានដឹងនាំកម្លាំងចុះស្វែងរក បុរសម្នាក់ដែរបានទឹករលកគួចទៅបាត់ បន្ទាប់ពីចុះលេងទឹកសមុទ្រ
ព្រះសីហនុ៖ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១យប់មិញនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង១៦និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។
នេះបើតាមប្រភពព័ត៌មានបានបញ្ជាក់ថា៖ ជនរងគ្រោះខាងលើមានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍៕
No comments