គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រកលុយមិនសល់ដោយសារម្ដាយពូកែលេងកន្ទុយលេខពេក នាងដាច់ចិត្តផ្ញើសារប្រាប់ឲ្យលោកស្នងការខេត្តកណ្តាលចាត់វិធានការលើប្ដីប្រពន្ធជាមេឆ្នោតដ៏សកម្មនៅស្រុកខ្សាច់កណ្តាល

    រកលុយមិនសល់ដោយសារម្ដាយពូកែលេងកន្ទុយលេខពេក នាងដាច់ចិត្តផ្ញើសារប្រាប់ឲ្យលោកស្នងការខេត្តកណ្តាលចាត់វិធានការលើប្ដីប្រពន្ធជាមេឆ្នោតដ៏សកម្មនៅស្រុកខ្សាច់កណ្តាល

    កណ្តាល៖ ក្រោយពីទទួលបានព័ត៌មានថាមានមេឆ្នោតពីរនាក់ប្ដីប្រពន្ធដើរលក់ឆ្នោតតាមផ្ទះតាមភូមិយ៉ាងសកម្មដែលធ្វើឲ្យអ្នកខ្លះវក់លេងរាល់ថ្ងៃ មិនគិតខំប្រឹងប្រែងរកស៊ី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យលោកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលចុះធ្វើការពិនិត្យព្រមទាំងស្រាវជ្រាវភ្លាមៗ។

    ភ្លាមៗនោះ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ក៏បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ចុះស្រាវជ្រាវករណីខាងលើ ជាលទ្ធផល នៅថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី បានអញ្ជើញ​ឈ្មោះ សាំង​ គឹមលាង និង​ឈ្មោះ​ ឆុំ សាវ័ន្ត ជាប្តីប្រពន្ធ រស់នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកសួរនាំ និងធ្វើកិច្ចសន្យាមិនអោយលក់ល្បែងឆ្នោតយួនខុសច្បាប់ឡើយ។ ប៉ុន្តែទាំងពីរប្តីប្រពន្ធបានប្រកែកនិងប្រាប់សមត្ថកិច្ចថា៖ រាល់ថ្ងៃ​ពួកគេគឺដើរលក់ឲ្យឆ្នោតមហាលាភឡូតូ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនលក់ឆ្នោតយួនខុសច្បាប់ទេ។

    ទោះបីជាយ៉ាងណាក្តីកម្លាំងប៉ុស្តិ៍ពុកឫស្សី​បានអប់រំណែនាំប្តីប្រពន្ធទាំងពីរ ពេលត្រឡប់ទៅផ្ទះត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ច និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការការពារជំងឺរាត្បាត កូវីត-១៩ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

    គួរជម្រាបថា ប្រតិបត្តិការខាងលើបានចុះភ្លាមៗ ក្រោយពីពលរដ្ឋបានរាយការណ៍ចូលក្នុងប្រអប់សារផេកហ្វេសស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា «នាងខ្ញុំសូមគោរពទៅដល់លោកពូស្នងការនគរបាលខេត្តកណ្ដាល នាងខ្ញុំនៅភូមិពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រាល់ថ្ងៃពិបាកចិត្តម្ដាយនាងខ្ញុំគាត់មួយថ្ងៃៗ លេងតែល្បែងកន្ទុយលេខ នាងខ្ញុំរកលុយអត់សល់ទេ។ មេកន្ទុយលេខមកលក់នៅផ្ទះខ្ញុំរាល់ថ្ងៃ ពីរនាក់ប្ដីប្រពន្ធ ប្ដីឈ្មោះ អាង ប្រពន្ធឈ្មោះ សោវ័ន ទីលំនៅអ្នកលក់ល្បែងកន្ទុយលេខនេះ នៅភូមិពុកឬស្សីក្រោម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដើរលក់ពីផ្ទះមួយទៅផ្ទះមួយ។មួយទៀតនាងខ្ញុំខ្លាចឆ្លងជំងឺកូវីដ១៩ ពីរនាក់លក់កន្ទុយលេខនឹង។ សូមលោកពូមានវិធានការផងនាងខ្ញុំសូមអរគុណ»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ