ដូចពាក្យប្រជាពលរដ្ឋថាពិតមែនៗលោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ ពិតជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងក្នុងផ្សារសន្តិភាព២
ដូចពាក្យប្រជាពលរដ្ឋថាពិតមែនៗលោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ ពិតជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងក្នុងផ្សារសន្តិភាព២
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅក្នុងផ្សារសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ នៅតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ ទូរទស្សន៍អនឡាញខាងលើ យ៉ាងកក្រើកគក្រេង បែរជាលោក សាន ប៉ែត នាយប៉ុស្តិ៍នគបាលចោមចៅ២ គ្មានសមត្ថភាពចុះបង្ក្រាបទីតាំងមួយនេះ។
បើតាមប្រភពពីម្ចាស់ផ្ទះឱ្យដឹងថា៖ ម្ចាស់ទីតាំងមួយនេះបានជួលផ្ទះគាត់ហើយម្ចាស់ផ្ទះបានប្រាប់ថាបើចង់ចូលលេងចូលទៅកុំសួរគាត់អីគាត់មិនដឹងទេ គាត់ជួលតែផ្ទះទេ។
ប្រជាពលរដ្ឋមានការងើយឆ្ងល់ថាហេតុអ្វី? ម្ចាស់ផ្ទះនេះប្រហឺនហ៊ានជួលផ្ទះអោយទៅក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ដោយមិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺកូវីដ១៩ ទាំងដឹងថាការលេងល្បែងខុសច្បាប់ហើយនឹងមានការជួបជុំប្រមូលផ្តុំគ្នា។
ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជាសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋបានអំពាវនាវដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments