ហាងកាហ្វេ បង្កើតល្បែងស៊ីសងមួយកន្លែង នៅតែបើកដំណើរការបានយ៉ាងរលូន ទោះបីជាធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច
ហាងកាហ្វេ បង្កើតល្បែងស៊ីសងមួយកន្លែង នៅតែបើកដំណើរការបានយ៉ាងរលូន ទោះបីជាធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច
កំពង់ស្ពឺ៖ ហាងកាហ្វេ បង្កើតល្បែងស៊ីសង «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ទោះបីជា កន្លងទៅថ្មីនេះៗ ធ្លាប់បានសមត្ថកិច្ច កោះហៅម្ចាស់ទីតាំងឲ្យធ្វើកិច្ចសន្យាចំពោះមុខច្បាប់ម្ដងរួចមកហើយក្តី ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះ នៅតែគឃ្លើន គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
យោងតាមលោក យ័ន្ត សន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង បានត្អូញត្អែរប្រាប់សារព័ត៌មានថា៖ ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គាត់គ្មានសម្ថភាព ទប់ស្កាត់និងបង្ក្រាបឡើយ ក្រោមហេតុផល៖ «មាន ឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ នៅពីក្រោយ»។
ចំណែកលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានប្រាប់សារព័ត៌មាន នៅថ្ងៃទី៣០សីហា នេះថា៖ «លោកនឹងបញ្ជារឲ្យមន្ត្រីក្រោមឱវាទ កោះហៅម្ចាស់ទីតាំងខាងលើនេះ មកធ្វើកិច្ចសន្យាសាជាថ្មីម្តងទៀត»។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ មហាជនជាច្រើនកំពុងតែរង់ចាំមើលចំណាត់ការរបស់លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ តើ..? លោកអធិការ មានសមត្ថភាព បង្រ្កាបបទល្មើសខាងនេះបានដែរឬយ៉ាងណា៕
ជុំវិញការចុះផ្សាយខាងលើនេះ ខាងសារព័ត៌មានយើង និងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។ សូមអរគុណ!
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ»។
No comments