មហាជនជាច្រើនកំពុងរង់ចាំមើល ចំណាត់ការរបស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធទៅនិង ម្ចាស់ទីតាំងបនល្បែង យកឈ្មោះលោក សាន ប៉ែត មកប្រកបរបរខុសច្បាប់
មហាជនជាច្រើនកំពុងរង់ចាំមើល ចំណាត់ការរបស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធទៅនិង ម្ចាស់ទីតាំងបនល្បែង យកឈ្មោះលោក សាន ប៉ែត មកប្រកបរបរខុសច្បាប់
ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងករណីម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រើឈ្មោះលោក សាន ប៉ែត នាយប៉ុសិ៍នគរបាលសង្កាត់ចោមចៅ២ ដោយនិយាយបំផ្លើសថា«លោក សាន ប៉ែត នាយប៉ុសិ៍នគរបាលសង្កាត់ចោមចៅ២ អនុញ្ញាតឲ្យបើកបនល្បែងស៊ីសង និងបានបង់លុយឲ្យលោក សាន ប៉ែត ដើម្បីជាថ្នូរក្នុងការបើកភ្លើងខៀវ»។
ជុំវិញការនិយាយបំផ្លើសខាងលើនេះ លោក សាន ប៉ែត នាយប៉ុសិ៍នគរបាលសង្កាត់ចោមចៅ២ បានបញ្ជាក់ប្រាប់ «កងមាស» នៅថ្ងៃ១៨សីហានេះថា «លោកនិងធ្វើការស្រាវជ្រាវរកសាវតាជាតិម្ចាស់ទីតាំងបនល្បែង ដែលហ៊ានយកឈ្មោះរបស់លោកមកប្រើក្នុងគោលបំណងអាក្រក់ បង្កាច់បង្ខូចកិត្តិយសរបស់លោក! ឲ្យមកបកស្រាយបំភ្លឺ ជូនភាពស្អាតស្អំដល់លោកវិញ និងបន្តអនុវត្តតាមនីតិវិធីច្បាប់»។
គួរបញ្ជាក់ថា៖ នាវេលាម៉ោង១១និង២៣នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១ម្សិលមិញនេះ ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានថា៖ «លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ ជាអ្នកអនុញ្ញាតឲ្យបើកបនល្បែងស៊ីសង និងបានបង់លុយ បន្តិចបន្តួច ជាថ្នូរនិងការបើកភ្លើងខៀវ»។
មហាជនជាច្រើនកំពុងតែរង់ចាំមើលថា តើ.? លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាន ប៉ែត នាយប៉ុស្តិ៍សង្កាត់ចោមចៅ២ អាចស្រាវជ្រាវរកសាវតាជាតិម្ចាស់បនល្បែង ដែលបានប្រើឈ្មោះ លោក សាន ប៉ែត មកផ្តន្ទាទោសតាមច្បាប់បានដែរឬយ៉ាងណា៕
No comments