លោក លឿង រដ្ធា អធិការស្រុកអូររាំងឪ សូមបដិសេធទំាងស្រុងរឿងលុយ៧០សិបមុឺនរៀល ពីបុគ្គលឈ្មោះ រុង ម៉ារ៉ាឌី
លោក លឿង រដ្ធា អធិការស្រុកអូររាំងឪ សូមបដិសេធទំាងស្រុងរឿងលុយ៧០សិបមុឺនរៀល ពីបុគ្គលឈ្មោះ រុង ម៉ារ៉ាឌី
ខេត្តត្បូងឃ្មុំ៖ ពាក់ព័ន្ធទៅនិងការចោទប្រកាន់ពីបុគ្គលឈ្មោះ រុង ម៉ារ៉ាឌី ជាមន្ត្រីបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានធ្វើការចោទប្រកាន់ថា លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូររំាងឪ តម្រូវឲ្យបង់លុយ ៧០០,០០០៛ (៧០មុឺនរៀល) ដើម្បីបង់ចូលអង្គភាព។
ចំពោះការចោទប្រកាន់ខាងលើនេះ លោក លឿង រដ្ឋា បានប្រាប់ «កងមាស» នៅថ្ងៃទី២១សីហានេះថា លោកមិនបានតម្រូវឲ្យបង់លុយ ៧០មុឺនរៀល ចូលអង្គភាពនោះទេ! ពោលគឺ៖ បុគ្គលឈ្មោះ រុង ម៉ារ៉ាឌី ជាអ្នកស្នើសុំជួយឧបត្ថមដល់អង្គភាពដោយខ្លួនឯង។
លោក លឿង រដ្ឋា អធិការស្រុកអូរាំងឪ បានបញ្ជាក់ទៀតថា៖ «រឿងឧបត្ថម្ភជួយដល់អង្គភាព ៧០មុឺនរៀល គឺបុគ្គលឈ្មោះ រុង ម៉ារ៉ាឌី ជាអ្នកស្នើសុំក្នុងអង្គប្រជុំ»។
លោកអធិការបានបន្តទៀតថា៖ «បុគ្គលឈ្មោះ រុង ម៉ារ៉ាឌី ជាមន្ត្រីបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ គឺជាមន្ត្រីអសកម្មក្នុងការបំពេញភារកិច្ច» (ពោលគឺ៖ បុគ្គលឈ្មោះ រុង ម៉ារ៉ាឌី តែងតែចេញទៅក្រៅដើម្បីបើកបររថយន្តតាក់ស៊ី មិនសូវមកអង្គភាព ដើម្បីបំពេញភារកិច្ចរបស់ខ្លួននោះទេ)។
ជុំវិញការចោទប្រកាន់ ពីបុគ្គលឈ្មោះ រុង ម៉ារ៉ាឌី លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ សូមធ្វើការបដិសេធទំាងស្រុង។
ពាក់ព័ន្ធទៅនិងរឿងរ៉ាវខាងលើនេះមហាជន និងអ្នកសារព័ត៌មានជាច្រើនសុំសំណូមពរដល់ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាស៊ើបអង្គេតលើករណីនេះផងទាន ដើម្បីបង្ហាញពីភាពស្អាតស្អំជូនដល់ភាគីពាក់ព័ន្ធ៕
No comments