ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី២៧ អាណត្តិទី៣
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី២៧ អាណត្តិទី៣
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពង់ចាមបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត -ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត -ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំខាងលើបានលើកយករៀបវារៈសំខាន់ៗ ចំនួន៤ មកពិនិត្យ និងពិភាក្សា ក្នុងនោះមាន៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណតហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត។
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដព្រាងគម្រោងចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
៤.បញ្ហាផ្សេងៗ៕
No comments