ប្រពន្ធចិត្តខ្លាំងទិញសាំងដុតផ្ទះផ្អើលប្រជាពលរដ្ឋជិតខាងពេលមានជម្លោះជាមួយប្តី!
ប្រពន្ធចិត្តខ្លាំងទិញសាំងដុតផ្ទះផ្អើលប្រជាពលរដ្ឋជិតខាងពេលមានជម្លោះជាមួយប្តី!
ភ្នំពេញ៖ ជម្លោះរវាងប្តីប្រពន្ធពីរនាក់បានឈានទៅដល់កើតមានអគ្គិភ័យឆាបឆេះផ្អើលពលរដ្ឋជិតខាងសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយមានជម្លោះជាមួយប្តី ស្ត្រីជាប្រពន្ធបានយកសាំងទៅដុតពូកបណ្តាលឲ្យឆាបឆេះផ្អើលពលរដ្ឋជិតខាង។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំណុចជិតនិងស្ពានអាកាសស្ទឹងមានជ័យ ស្តិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះជាប្តីឈ្មោះ គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ ។ រីឯប្រពន្ធឈ្មោះ ជុំ រំដួល ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ អ្នកលក់ខោអាវ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតខាងបានឲ្យដឹថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ២នាក់ឈ្លោះទាស់ទែងគ្នានិងប្រកែកគ្នាខ្លាំងៗបន្ទាប់មកប្រពន្ធបានចុះទៅទិញសាំងចាក់លើពូករួចដុតឆេះអណ្តាតភ្លើងឡើងសន្ធោសន្ធៅ។
បន្ទាប់មកពលរដ្ឋជិតខាងបានទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់រួចក៏រាយការណ៍ទៅសមត្តកិច្ចមូលដ្ឋានសុំរថយន្តពន្លត់។
ក្រោយមកផ្នែករថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយបាញ់ពន្លត់ចំនួន៤គ្រឿងធ្វើឲ្យអគ្គិភ័យ រលត់ភ្លាមៗផងដែរ។
ករណីអគ្គិភ័យខាងលើនេះដែរ មិនមានរាលដាលទៅដល់ផ្ទះពលរដ្ឋជិតខាងនោះទេ និងមិនមានអ្នករងរបួសក្នុងហេតុការណ៍ដែរគ្រាន់តែរងការខូចខាត អស់ពួក១ទាំងស្រុងនិងសម្ភារមួយចំនួនប៉ុណ្ណោះ។
ចំណែក២នាក់ប្ដីប្រពន្ធត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹកដើម្បីធ្វើការសួរនាំបន្ត៕
No comments