បាក់ប្លង់សេសំណង់ដែរកំពុងសាងសង់ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក ដល់អាជ្ញាធរនិងសមត្ថកិច្ច
បាក់ប្លង់សេសំណង់ដែរកំពុងសាងសង់ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក ដល់អាជ្ញាធរនិងសមត្ថកិច្ច
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ព្រឹកមិញនេះ មានករណីបាក់ប្លង់សេមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ៥ និងមានមនុស្សចំនួន ៣នាក់របូស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
តាមប្រភពពីរដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ កំពុងរៀបចំឯកសារបិទជាបណ្តោះអាសន្នចំពោះការសាងសង់មួយនេះ។
បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់សារព័ត៌មានថា៖ ម្ចាស់អគារមានឈ្មោះ យឹម គឹមអៀង អាយុ ៤០ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែរ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ មុខរបរលក់ខុនដូរ អគារកំពុងសាងសង់ដែលមាន ទទឹង១២ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅពេលកំពុងសាងសង់ស្រាប់តែប្លង់សេកំពុងសាងសង់ចាក់ជាន់ទី១បាក់ធ្លាក់មកក្រោមទាំងផ្ទាំងៗ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សម្នាក់ឈ្មោះ នី ស្រីនិច អាយុ ១៩ឆ្នាំ ភេទស្រីជនជាតិខ្មែរ ជាកម្មករសំណង់ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកអគារថ្មី។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖មូលហេតុដែរបង្កឲ្យបាក់អគារខាងលើនេះ ដោយសារតែការសាងសង់ខុសបច្ចេកទេស៕
No comments