គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្ពុជា -វៀតណាម បង្កើនកិច្ចសហការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់

    កម្ពុជា -វៀតណាម បង្កើនកិច្ចសហការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់

    ភ្នំពេញ៖ កម្ពុជា-វៀតណាម បង្កើនកិច្ចសហការធានាសន្តិ សុខតាមព្រំដែន តាមរយៈការ ជំរុញវិធានការបង្ការ និងទប់ ស្កាត់ការចេញ- ចូលឆ្លងដែនខុសច្បាប់ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែ បន្ទាត់ព្រំដែនបានល្អប្រសើរ សម្រាប់អភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញ ទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

    ក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើអត្ថបទបំពេញ បន្ថែមទៅលើខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តជាផែនការសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងទាំងពីរ និងបានឯកភាពយកចិត្តទុក ដាក់បន្តអនុវត្តកិច្ចការសំខាន់ៗ មួយចំនួនបន្ថែមទៀត រួមមាន បង្កើនកិច្ចសហការធានាសន្តិសុខតាមព្រំដែនតាមរយៈការជំរុញវិធានការបង្ការ និងទប់ស្កាត់ការ ចេញ-ចូលឆ្លង ដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហការរក្សាសណ្ដាប់ ធ្នាប់ និងសុវត្ថិភាពតំបន់ព្រំដែន ដើម្បីកសាងខ្សែ បន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ, បង្កើនកិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមានអង្គ ការចាត់តាំង ជាពិសេសបទ ល្មើសគ្រឿងញៀន និងល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ និងការបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគាំទ្រគ្នាទៅវិញទៅមក លើការងារថែរក្សាសន្តិសុខ សុវត្ថិភាព បម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរ ជាតិសំខាន់ៗ ដែលប្រទេសទាំងពីរត្រូវរៀបចំ ឬធ្វើជាម្ចាស់ ផ្ទះ។

    ភាគីទាំងពីរ ក៏បានកត់ សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងរយៈ ពេលជាង១ឆ្នាំកន្លងទៅនេះ ក្នុងនោះរួមមាន ការជួយគាំទ្រគ្នាទៅវិញមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំងការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ និងកិច្ចសហការទប់ ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿង ញៀន អំពើជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន។

    សម្ដេចក្រឡាហោមមាន ប្រសាសន៍ថា ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ប្រកប ដោយលទ្ធផលជាផ្លែផ្កាក្នុងការងារថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថាន ភាពប្រឈមនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ- ១៩ក្តី។

    ទន្ទឹមនេះ ភាគីទាំងពីរបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហ ការជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែន ដែលតែងជួយឧបត្ថម្ភគាំទ្រគ្នាទៅ វិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែកបង្កលក្ខខណ្ឌសមស្របដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញ ទៅមក របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

    សូមបញ្ជាក់ថា៖ ឆ្នាំ២០២១ នេះ ក្រសួងមហាផ្ទៃកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំ ឆ្នាំ២០២១ ដើម្បីពិនិត្យវាយ តម្លៃលទ្ធផលកិច្ចសហប្រតិ បត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម។ ក៏ប៉ុន្តែ ដោយសារស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ កិច្ចប្រជុំប្រចាំឆ្នាំ២០២១នេះ ត្រូវបានលើកមកប្រារព្ធធ្វើ តាមប្រព័ន្ធវីដេអូវិញ៕

    (ប្រភព៖ ក្រសួងព័ត៌មាន)

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ