សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំងរយៈពេល ២សប្តាហ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានចាកចេញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍។
ខុទ្ទកាល័យសម្តេច ស ខេង បានបញ្ជាក់ថា ការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ហើយមូលហេតុដែលសម្តេច ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំងនេះ គឺដោយសារ សម្តេចមានធុរផ្ទាល់ខ្លួន។
ក្នុងរយៈពេលអវត្តមាននេះលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ៕
No comments