ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំដល់ក្រុមការងារពន្លឿនដំណើរការរៀបចំចងក្រងបោះពុម្ពសៀវភៅកម្ពុជា២០២១ឱ្យល្អ
ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំដល់ក្រុមការងារពន្លឿនដំណើរការរៀបចំចងក្រងបោះពុម្ពសៀវភៅកម្ពុជា២០២១ឱ្យល្អ
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានជំរុញនិងលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំនិងសមាជិកគណៈ កម្មការបោះពុម្ពសៀវភៅ នៃក្រសួងព័ត៌មាន ធ្វើយ៉ាងណាសហការគ្នា ក្នុងការពិនិត្យរាល់រូបភាព ខ្លឹមសារអត្ថបទ និងអក្ខរាវិរុទ្ធ សៀវភៅកម្ពុជាឆ្នាំ២០២១ឱ្យបានត្រឹមត្រូវ មុនបញ្ជូនទៅរោងពុម្ព ព្រោះ ថាសៀវភៅនេះ មានសារសំ ខាន់ និងជាសៀវភៅប្រវត្តិ សាស្ត្ររបស់កម្ពុជា ដើម្បីទុកសម្រាប់ថ្នាក់ដឹកនាំ និងភ្ញៀវទេសចរអន្តរជាតិបានដឹងកាន់ តែច្បាស់ពីប្រទេសកម្ពុជា ។ ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវ ភៅ ដើម្បីពិភាក្សាគ្នាក្នុងការពន្លឿន ដំណើរការរៀបចំចង ក្រងបោះពុម្ពសៀវភៅកម្ពុជា ២០២១ "Cambodia 2O21"នៅព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២១ ។ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺធ្វើការពិនិត្យ ខ្លឹមសារ ចំណងជើងអត្ថបទ និងរូបភាព សម្រាប់ការរចនាទំព័រនៃសៀវភៅ ឱ្យបានល្អ រួមជាមួយទំហំខ្នាត នៃសៀវភៅ ដែលត្រូវបោះពុម្ពជាភាសាខ្មែរ មានទំហំធំជាងភាសា បរទេស ។ សម្រាប់គម្រោងបោះពុម្ពសៀវភៅកម្ពុជា ២០២១ "Cambodia 2O21" ជាជំហានដំបូងជាភាសាខ្មែរ ប្រមាណ ៣ ទៅ ៤ពាន់ច្បាប់ ហើយជំហានបន្ទាប់នឹងធ្វើការបោះជាភាសា អង់គ្លេស បារាំង និងភាសាចិន ។ ឯកឧត្តម ហ៊ុយ សារ៉ាវុធ បានបញ្ជាក់ដែរថា សៀវភៅកម្ពុជា២០២១ "Cambodia 2O21" បានបង្ហាញពីរូបភាពស្រស់ស្អាត នៃដំណើរការអភិវឌ្ឍប្រទេសកម្ពុជា បង្ហាញពីប្រវត្តិសាស្រ្ត សាសនា វប្បធម៌ អរិយធម៌នានានៅ កម្ពុជា ដែលកំពុងមានការរីកចម្រើន ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា សៀវភៅកម្ពុជា២០២១ "Cambodia 2O21" មានចំនួនប្រហែល ១១០ ទំព័រ ដែលបានផ្តោតសំខាន់លើរូបភាព អត្ថបទខ្លី ដើម្បីបង្ហាញរូបភាព ដែលមានភាពទាក់ទាញ ហើយខ្លឹមសារសំខាន់ ផ្តោតលើទិដ្ឋភាពសំខាន់ៗប្រទេសកម្ពុជា បង្ហាញពីកិច្ចខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ ការពិនិត្យតាមច្រកព្រំ ដែន ការចាក់វាក់សំាងការពារកូវីដ-១៩ ការពិនិត្យជនបរ ទេស រកមេរោគកូវីដ ការ អនុញ្ញាតឱ្យនាវាទេសចរណ៍ ខ្នាតអន្តរជាតិ Westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណជាង១ ពាន់៤នាក់ ដែលប្រឈម នឹងគ្រោះកាចនៃជំងឺកូវីដ-១៩ ចូលចតនៅក្រុងព្រះសីហនុ កាលពីខែកុម្ភ:២០២០កន្លងមកនេះ៕
No comments