អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំង KTV ចំនួន៣ និងហូតសម្ភារៈមួយចំនួន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំង KTV ចំនួន៣ និងហូតសម្ភារៈមួយចំនួន
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពី លោក ហែម ដារិទ្ធ អភិបាល នៃគណៈខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
អាជ្ញាធរចុះបិទចំនួន៣ទីតាំងរួមមាន៖
ទី១-ភោជនីយដ្ឋាន ពិភពតារ៉ារះ, ទី២-ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ, ទី៣-ភោជនីយដ្ឋានបុប្ផារាជធានី,ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។



No comments