លោក ឈឿន សុចិត្ត និងភរិយា រួមជាមួយនឹងមន្ត្រី នៃស្នងការដ្ឋានខេត្តកណ្ដាល នាំយកទានព្រះវស្សាប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី
លោក ឈឿន សុចិត្ត និងភរិយា រួមជាមួយនឹងមន្ត្រី នៃស្នងការដ្ឋានខេត្តកណ្ដាល នាំយកទានព្រះវស្សាប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី
ខេត្តកណ្តាល៖ ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា ព្រមទាំងបុត្រ រួមនឹងលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលទាំង១១ក្រុង/ស្រុក លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី (ហៅក្រពើហារ)។
បច្ច័យប្រគេនរួមមាន៖
១-ទៀនព្រះវស្សា ចំនួន០១គូ
២- អង្ករ ២តោន
៣-ទឹកផ្លែឈើ ២០កេស
៤-ទឹកសុទ្ធ ៥០កេស
៥-មីម៉ាម៉ា ៥០កេស
៦-ត្រីខកំប៉ុង ០២កេសធំ
៧-ទឹកស៊ីអ៉ីវ ២០យួរ
៨-ទឹកត្រី ១០យួរ
៩- ម៉ាស ០២កេសធំ
១០-ថវិកា៨,០០០,០០០ រៀល សរុបការចំណាយទាំងអស់ចំនួន១៦,៣៤០,០០០រៀល។
No comments