ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM ជូនទៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីធានាគុណភាពនៃការផ្សព្វផ្សាយ
ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM ជូនទៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីធានាគុណភាពនៃការផ្សព្វផ្សាយ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រគល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿងជូនទៅមន្ទីរព័ត៌ មានខេត្តសៀមរាប ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមន្ទីរ និងបម្រើការងារផ្សព្វ ផ្សាយនៅទូទាំងខេត្តប្រកប ដោយគុណភាព។
ក្នុងឱកាសប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FMនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ម៉ាស៊ីនផ្សាយវិទ្យុ FM នេះមានកម្លាំងផ្សាយ 5KW ម៉ាក SIEL ផលិតនៅឆ្នាំ២០១៥ ក្នុងប្រទេសអ៊ីតាលី ដែលជាអំណោយរបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group, Ltd និងជាអគ្គនាយកវិទ្យុឯករាជ្យទូទាំងប្រទេស ទុកសម្រាប់ប្រើប្រាស់ផ្សព្វផ្សាយក្នុងប្រពន្ធ័ផ្សាយរបស់ជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា ដែលបានឧបត្ថម្ភម៉ាស៊ីនផ្សាយវិទ្យុ FM នេះ ស្របពេលដែលក្រសួងកំពុងត្រូវការជាចាំបាច់។
ឯកឧត្តម លីវ សុខុន ទី ប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្ត សៀមរាប បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និង អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ព្រមទំាងលោកជំទាវ ដែលបានផ្តល់ជាម៉ាស៊ីនផ្សាយវិទ្យុ FMនេះ ដើម្បីធានាការផ្សព្វ ផ្សាយនៅក្នុងខេត្ត ឱ្យកាន់តែល្អ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអ្នកស្តាប់៕
No comments