ផ្លូវមួយខ្សែ ប្រវែងរាប់ពាន់មែ៉ត្រ ត្រូវបានឡានដឹកខ្សាច់ របស់ក្រុមហ៊ុន «ឡុង បុប្ផាភូង» បំផ្លាញ់ខ្ទិច ខណៈអាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់_វគ្គ.២

ផ្លូវមួយខ្សែ ប្រវែងរាប់ពាន់មែ៉ត្រ ត្រូវបានឡានដឹកខ្សាច់ របស់ក្រុមហ៊ុន «ឡុង បុប្ផាភូង» បំផ្លាញ់ខ្ទិច ខណៈអាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់_វគ្គ.២
ផ្សាយចេញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ខេត្តកំពត៖ ផ្លូវ១ខ្សែ ចូលតាមក្លោងទ្វាវត្តអង្គធំ ស្ថិតនៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានឡានដឹកខ្សាច់ របស់ក្រុមហ៊ុនបូមខ្សាច់ «ឡុង បុប្ផាភូង» បំផ្លាញ់ខ្ទិចខ្ទី ខណៈអាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់។
យោងតាមការត្អូញត្អែរពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ក្រុមហ៊ុនបូមខ្សាច់ «ឡុង បុប្ផាភូង» កំពុងតែធ្វើការខួងខ្សាច់ ចេញពីបាតដី យ៉ាងសកម្ម និងអនាធិបតេយ្យ មិនដឹងថាក្រុមហ៊ុននេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ឬយ៉ាងណា ទើបអាចខួងខ្សាច់ចេញពីបាតដី ដោយគ្មានខ្លាច ពីការបាក់ស្រុត។
ប្រភពដដែលបានត្អូញត្អែរទៀតថា៖ រាល់ថ្ងៃនេះ ប្រជាពលរដ្ឋ ជាច្រើនដែលរស់នៅក្នុងភូមិឃុំខាងនេះ រួមទាំងអ្នកធ្វើដំណើរ ផ្សេងទៀត មានការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាព ចរាចរណ៍ និងសុខភាព របស់ពួកគាត់ ព្រោះឡានដឹកថ្ម ដឹងខ្សាច់ធំៗ បើកលឿនៗ បានបំផ្លិចបំផ្លាញផ្លូវ ធ្វើឲ្យហ៊ុយពេលមេឃក្តៅ និង រអិលខ្លាំង ពេលមេឃភ្លៀង។
ប្រជាពលរដ្ឋ និង អ្នកធ្វើដំណើរជាច្រើនតាមតំបន់ខាងលើសុំអំពាវដល់លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ សូមជួយពិនិត្យមើលផ្លូវមួយខ្សែខាងនេះផង កុំសម្ងំស្ងៀមដូចគ្មានអ្វីកើតឡើង។ និងសូមឲ្យលោក សូ វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត គួរមានវិធានការ ទប់ស្កាត់ ចំពោះក្រុមហ៊ុនខួងខ្សាច់ «ឡុង បុប្ផាភូង» ផងទាន ជៀសវាងការបាក់ស្រុត ដីតាមម៉ាត់ច្រាំង។
ជាពិសេសសុំសំណូមពរដល់លោក ជាវ តាយ អភិបាលខេត្តកំពត សុំមានវិធានការទប់ស្កាត់ដល់ម្ចាស់អាជីវកម្មបូមខ្សាច់ ម្ចាស់ឡានដឹកជញ្ជូនថ្ម យ៉ាងគឃ្លើន និងអាណាធិបតេយ្យ ទាំងនេះផងទាន! ជៀសវាងក្រុមដឹកជញ្ជូនខ្សាច់និងថ្ម និងក្រុមហ៊ុនបូមខ្សាច់ «ឡុង បុប្ផាភូង» ធ្វើអ្វីតាមតែអំពើចិត្ត៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌យើងនឹងរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖☎️077906664/098906664








No comments