អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសិក្សាគម្រោងផ្លូវបេតុងអាមេ ជាច្រើនខ្សែ នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសិក្សាគម្រោងផ្លូវបេតុងអាមេ ជាច្រើនខ្សែ នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យសិក្សា គម្រោងផ្លូវបេតុងអាមេជាច្រើនខ្សែ នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីធ្វើការអភិវឌ្ឍ ស្របទៅទៅតាមកំណើនរបស់ប្រជាពលរដ្ឋ។
គូសបញ្ជាក់ថា៖ សង្កាត់បឹងកុក បច្ចុប្បន្នបាននឹងកំពុងធ្វើការស្ថាបនាជាផ្លូវក្រាលបេតុងអាមេ ដែលមានប្រវែងប្រមាណជាង ១៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកផងដែរ ។ ក្នុងនោះផ្លូវក្រាលបេតុងមួយខ្សែ ប្រវែងជាង១ ៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមួយខ្សែទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងបានស្ថាបនាលូរំដោះទឹក ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ បន្ថែមទៀត ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្តសម្រាប់ ឆ្នាំ២០២២។
ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោង បន្តស្ថាបនាផ្លូវបេតុងអាមេ បន្ថែមទៀត នៅក្នុងសង្កាត់បឹងកុក នៅតាមភូមិមួយចំនួន នាពេលខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើង៕
No comments