តើឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា! ក្នុងករណីយកឈ្មោះលោក សាយ វណ្ណៈ អភិបាលរងស្រុក មកលាបពណ៌ ក្នុងគោលបំណងកាងបទល្មើស កាយដីភ្នំ_វគ្គ៤

តើឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា! ក្នុងករណីយកឈ្មោះលោក សាយ វណ្ណៈ អភិបាលរងស្រុក មកលាបពណ៌ ក្នុងគោលបំណងកាងបទល្មើស កាយដីភ្នំ_វគ្គ៤
ផ្សាយចេញនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង៩និង២៤នាទីព្រឹកខេត្តតាកែវ៖ ក្នុងករណីគ្រឿងចក្រចូលឈូសឆាយដីភ្នំមួយកន្លែង នៅចំនុចប៉ុសិ៍ (ង70) ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ តើឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា! ក្នុងករណីយកឈ្មោះលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់មកលាបពណ៌ ក្នុងគោលបំណងកាងបទល្មើស កាយដីភ្នំ។
យោងតាមសម្តីអះអាងរបស់លោក ហុង មេប៉ុស្តិ៍ (ង70) និងលោក ហួរ ចំរើន បានយកឈ្មោះរបស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ខេត្តតាកែវ មកប្រើក្នុងគោលបំណងកាងបទល្មើស អោយក្រុមឈ្មួញ ដាក់គ្រឿងចក្រចូលឈូសឆាយ កំទេច ដីព្រៃភ្នំ ប្រើល្បិច បំផ្លិចបំផ្លាញ ព្រៃឈើ ធ្វើអោយប៉ះពាល់ ធនធានធម្មជាតិ បរិស្ថាន ដែលជាសម្បត្តិរដ្ឋ។
ក្នុងករណីខាងលើនេះ មហាជននិងអ្នកសារព័ត៌មាន ជាច្រើន កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ស្វែងរកមុខ បុគ្គលឈ្មោះ ហុង និងឈ្មោះ ហួរ ចំរើន ដែលហ៊ានយកកេត្តនាម របស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់មកប្រើ និងធ្វើអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ ចំនួនបីភូមិ គឺ៖ ភូមិបុស្សតាផង់ ភូមិព្រៃក្តួច និង ភូមិត្រពាំងស្គា។
យោងតាមការលើកឡើងរបស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ «លោកពុំមានដីនៅទីនោះទេសូម្បីតែមួយមីលីម៉ែត្រ» លោក សាយ វណ្ណៈ បានបញ្ជាក់ទៀតថា៖ «លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីយកបុគ្គលទាំងពីរនាក់ ឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន មកផ្តន្ទាទោសតាមច្បាប់»។
ចំណែកឯគ្រឿងចក្រ ដែលឈូសឆាយ ចូលទន្ទ្រាន បំពាន សម្បត្តិរដ្ឋ បានរត់គេចខ្លួន ដោយសុវត្ថិភាព នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មុននិងលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ចូលទៅដល់ប្រហែលជា៣០នាទី។
ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនជាច្រើនសូមអំពាវនាវដល់លោក អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការ ចំពោះ បុគ្គលខិលខូច ឈ្មោះ ហុង និងឈ្មោះ ហួរ ចំរើន រួមនឹងបក្សពួកម្ចាស់គ្រឿងចក្រ យកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន ផងទាន។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664











No comments