លោក អ៊ុំ រាត្រី ប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាព របស់លោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
លោក អ៊ុំ រាត្រី ប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាព របស់លោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន ដែលមានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។ ស្របពេលនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រតិកម្មខ្លាំងៗចំពោះទង្វើ និងសកម្មភាពរបស់លោក ចន្ទ័ វុឌ្ឍីណាវុធ ដែលជាប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
លោក អ៊ុំ រាត្រី បានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់លោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដោយបង្ហោះសារនៅលើផេកផ្លូវការ ដែលមានខ្លឹមសារថា៖ «ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និង បង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និង មិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោកចន្ទ័ វុឌ្ឍីណាវុធជាប្រធាន»។
យ៉ាងណាមិញមហាជនជាច្រើន បានចោទជាសំណួរថា៖ តើ..? លោក ច័ន្ទ វុឌ្ឈីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី អាចអស់តួនាទី ដែលឬយ៉ាង..? បន្ទាប់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មយ៉ាងខ្លាំង ចំពោះទង្វើ និងសកម្មភាព លោក ច័ន្ទ វុឌ្ឈីណាវុធ ដែលមិនគិតពីក្រមសីលធម៌គ្រូពេទ្យ ជាអ្នកជួយសង្គ្រោះអ្នកជំងឺ៕
No comments