ដីតំបន់ភ្នំ មួយកន្លែង ត្រូវបានបុគ្គល មួយក្ដាប់តូច នាំគ្នាឈូសឆាយ ទន្ទ្រានយក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងរំភើយ_វគ្គ១
ដីតំបន់ភ្នំ មួយកន្លែង ត្រូវបានបុគ្គល មួយក្ដាប់តូច នាំគ្នាឈូសឆាយ ទន្ទ្រានយក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងរំភើយ_វគ្គ១
ផ្សាយចេញនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ខេត្តតាកែវ៖ តំបន់ដីភ្នំ ស្ថិតនៅស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គលខិលខូច មួយក្ដាប់តូច នាំគ្នាឈូសឆាយព្រៃ ទន្ទ្រានយកតំបន់ដីភ្នំ ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ ចាត់វិធានការទប់ស្កាត់លើបុគ្គលខិលខូចទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។
យោងតាមរូបភាពជាក់ស្តែង ដែលក្រុមការងារសារព័ត៌មានយើងចុះទៅដល់តំបន់ដីភ្នំ បានសន្មត់ឲ្យដឹងថា៖ មានបុគ្គលខិលខូចមួយចំនួនតូច បានធ្វើការឈូសឆាយព្រៃ ទន្ទ្រានយកដីតំបន់ភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានធ្វើការដាំរបងហ៊ុមព័ទ្ធជុំវិញភ្នំ សង់ជាក្រចុះ និងផ្ទះ បានដោយរលូន និងគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។
ចំណែកឯ មន្ត្រីថ្នាក់ក្រោម ដែលពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់បីដូចជាគ្មានចំណាត់ការទប់ស្កាត់ចំពោះក្រុមខិលខូចទាំងនោះសោះឡើយ.! ដោយមិនដឹងថា បុគ្គលខិលខូចទាំងនោះមានរិទ្ធអំណាចអ្វី ទើបបានជាមន្ត្រីថ្នាក់ក្រោម ក្នុងមូលដ្ឋាន មិនហ៊ានមានវិធានការទប់ស្កាត់។
មហាជន រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន សូមអំពាវនាវដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ និង ក្រសួងស្ថាប័នមន្ទីរពាក់ព័ន្ធ សូមជួយពិនិត្យមើលករណីខាងលើនេះផង។
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារសារព័ត៌មានយើង និងរង់ចាំការបំភ្លឺ ពីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យ៖ 077906664/098906664
No comments