ពិតជាមិនធម្មតាមែន លោកស្រី ទូច សាវឿន ធ្វើលិខិតស្នើសុំទៅលោកមេឃុំ-ស្រុកខេត្តកំពត ក្នុងការ ដាក់គ្រឿងចក្រកាយផ្លូវភ្លើង ពេលមកអនុវត្តខុសទីកនែ្លងទៅវិញ_វគ្គ២
ពិតជាមិនធម្មតាមែន លោកស្រី ទូច សាវឿន ធ្វើលិខិតស្នើសុំទៅលោកមេឃុំ-ស្រុកខេត្តកំពត ក្នុងការ ដាក់គ្រឿងចក្រកាយផ្លូវភ្លើង ពេលមកអនុវត្តខុសទីកនែ្លងទៅវិញ_វគ្គ២
ផ្សាយចេញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខេត្តកំពត៖ ដីចំការនៅពីខាងជើងភ្នំដល់ពេលកាយក្រវាត់ព្រំ កាយភ្នំមួយជុំ ដែលស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត លោក នាក់ យឹតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត និងភរិយា បានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីសុំកាយដីជើងភ្នំ ផ្លូវភ្លើង តែភាពពិតកាយក្រវាត់ដល់កំពូលភ្នំ ហើយព័ទ្ធយកដីសម្បត្តិសាធារណ:របស់រដ្ឋ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។
ហើយលោកស្រី ទូច សាវឿន ក៏បានធ្វើលិខិតស្នើសុំទៅលោកមេឃុំ-ស្រុកខេត្តកំពត និង រដ្ឋបាលព្រៃឈើ ដើម្បីដាក់គ្រឿងចក្រកាយផ្លូវការពារភ្លើងឆេះព្រៃ តែពេលមកអនុវត្តខុសទីកនែ្លងទៅវិញ។ ហេតុអ្វី..?
ជុំវិញរឿងនេះប្រជាពលរដ្ឋ បានដាក់ការសង្ស័យ ថា៖ តើហេតុអ្វី បានជាធនធានធម្មជាតិ ដីភ្នំ រ៉ែ ដែលជាសម្បត្តិរដ្ឋ ត្រូវបុគ្គល មានអំណាច មានស័ក្តិយស មានលុយ ធ្វើអ្វីៗបានតាមតែទំនើងចិត្ត មិនខ្លាចញញើត ច្បាប់សូម្បីតែបន្តិច ឬការអនុវត្តច្បាប់មានស្តង់ដារពីរ? ទាំងជាក់ស្តែងករណីលោកស្រី ទូច សាមឿន អនុវត្តខុសទីកនែ្លង។
យោងតាមលោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើងថា៖ ការកាយដីក្រវាត់ភ្នំ មិនត្រូវតាមគោលការណ៍ច្បាប់នោះទេ (ពោលគឺ៖ កាយតាមតែទំនើងចិត្ត)។
ចំណែកឯលោក សូ វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល មិនគួរនៅស្ងៀមនោះទេ គួរតែចុះសិក្សា នៅចំនុចទីតាំង ភ្នំមៀន ផង! និងស្នើដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត រឿងដីភ្នំមៀន ដោយក្តីអនុគ្រោះ ដើម្បីការពារ សម្បត្តិរដ្ឋ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេតរឿងបុគ្គល កាយដីភ្នំ ធ្វើរបងហ៊ុមព័ទ្ធ យកជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងនោះផងទាន! ដើម្បីការពារសម្បត្តិធម្មជាតិរបស់រដ្ឋ។
ទាក់ទិនទៅនិងករណីខាងលើអង្គភាពសារព័ត៌មាន «កងមាស» មិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានឡើយ ព្រោះគ្មានលេខទំនាក់ទំនង។
យ៉ាងណាក្រុមការងារ សារព័ត៌មានយើង និងរងចាំការបំភ្លឺ គ្រប់ស្ថាប័ន និងសាមីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ! ដោយ៖ អក្សរ ន៚
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments