បែកធ្លាយ៖ ឯកសារក្លែង របស់រដ្ឋបាលស្រុកស្អាង ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ភូតភរ កុហកថ្នាក់ដឹកនាំ_វគ្គ៤
បែកធ្លាយ៖ ឯកសារក្លែង របស់រដ្ឋបាលស្រុកស្អាង ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ភូតភរ កុហកថ្នាក់ដឹកនាំ_វគ្គ៤
ផ្សាយចេញនៅថ្ងៃទី២៩ ខែកញា ឆ្នាំ២០២១ខេត្តកណ្តាល៖ យោងតាមឯកសារភ្ជាប់ ប្រជាពលរដ្ឋ រស់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ចំនួន៩១គ្រួសារ ដែលរដ្ឋបាលស្រុកស្អាង បានរាយការណ៍ ទៅថ្នាក់ដឹកនាំ ដែលមានឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ហើយឯកសារនោះទៀតសោត ឈ្មោះប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យផល នៅចំណុចទីតាំងខាងលើមិនមានឈ្មោះ នៅក្នុងបញ្ជីស្នើសុំនោះឡើយ ហើយមានបុគ្គលខ្លះ មានដី រហូតដល់ជាង ៣ហិចតា តែនៅក្នុង ឯកសារ ដាក់តែ៥ពាន់ម៉ែត្រការ៉េ ប៉ុណ្ណោះ នេះបើតាមឯកសារភ្ជាប់ ។
•ចុះថ្ងៃសុក្រ១០ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ អ្នកធ្វើតារាង ចុះហេត្ថលេខា (ឃឹម ពេញ)
•បានឃើញនិងពិនិត្យត្រឹមត្រូវ ថ្ងៃខែឆ្នាំដដែល ប្រធាន ក្រុមការងារ ចុះហេត្ថលេខា (ជី គឹមហៃ)
•បានឃើញ និងឯកភាព ត្រូវនឹងថ្ងៃទី០៤ខែមីនាឆ្នាំ២០១៩ អភិបាលស្រុក ស្អាង ចុះហេត្ថលេខា និងត្រា (ញឹម វណ្ណឌិន)
យោងតាមឯកសារភ្ជាប់ តាមសូមណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំអោយអង្គភាព អ្នកសារព័ត៌មានយើង ចុះផ្សព្វផ្សាយ ដោយមានការទទួលខុសត្រូវខ្ពស់។
ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ និងចាត់វិធាន រដ្ឋបាល ចំពោះ បុគ្គល ដែលឃុំឃិត គ្នាជាប្រព័ន្ធ ក្លែងឯកសារ ភូតភរកុហក ថ្នាក់ដឹកនាំ។
ប្រជាពលរដ្ឋ ស្នើសុំ ដល់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត ចំពោះ មន្ត្រីគ្រប់ល្ពៅ ទាំងនេះ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments