គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អ្នកស្រី «ជុយ ស៊ីវឡេង» អះអាងថាលោក «សាក់ សាឯម» ធ្វើសំណង់រឹងបំពានលើដី ដែលមានដីការរក្សាការពារ!

    អ្នកស្រី «ជុយ ស៊ីវឡេង» អះអាងថាលោក «សាក់ សាឯម» ធ្វើសំណង់រឹងបំពានលើដី ដែលមានដីការរក្សាការពារ!

    ខេត្តព្រៃវែង៖ ផ្តើមចេញពីការដណ្តើមកាន់កាប់ដីចំណីផ្លូវសាធារណៈមួយកន្លែង តើលោក សាក់ សាឯម អាចជាប់ទោសព្រហ្មទណ្ឌដែរឬទេ?។ ក្នុងនោះដែរ!ដីកំពុងមានទំនាស់នេះមានទំហំ(៥៤*៥៥)ម៉ែត្រស្ថិតក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

    ជាមួយគ្នានោះអ្នកស្រី ជុយ ស៊ីវឡេង ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងបានថ្លែងប្រាប់សារព័ត៌មានថា កាលពីអំឡុងឆ្នាំ២០១៣ នាងខ្ញុំបានទិញដីទំហំ(៥៤*៥៥)ម៉ែត្រពីឈ្មោះ ពេជ ណៃ ភេទស្រី ៧៩ឆ្នាំ ដែលព្រំប្រទល់ខាងជើងជាប់នឹងយាយស្រស់ខាងត្បូងជាប់នឹងចំណីផ្លូវខាងកើតជាប់នឹងផ្លូវរទេះ និងខាងលិចជាប់នឹងគ្រូធី ក្នុងតម្លៃ១៩៤០០ដុល្លារ។

    លុះនៅឆ្នាំ២០១៥ ស្រាប់តែលេចមុខលោកសាក់ សាឯម មកកាន់កាប់នៅលើដីចំណីផ្លូវ ថែមទាំងអះអាងថា ខ្លួនឯកសារទិញលក់រឹងមាំទៀតផង។ ដោយសម្លឹងឃើញថា មានគេរំលោភកាន់កាប់ដីចំណីផ្លូវ(ថ្លុក) ដែលនាងខ្ញុំធ្លាប់អាស្រ័យផលបូមទឹកដាក់ស្រែ។

    យ៉ាងណាមិញអ្នកស្រីជុយ ស៊ីវឡេង បានប្តឹងទៅអាជ្ញាធរមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍តែលោក សាក់ សាឯម នៅតែមិនស្តាប់ រហូតដល់នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រៃវែង។ ក្នុងនោះសាលាដំបូងខេត្តព្រៃបានចេញដីការរក្សាការពារឲ្យមកនាងខ្ញុំហើយ ក៏លោកសាក់ សាឯម មិនគោរពដីការនោះដែរ ថែមទាំងជីករណ្តៅបុកគ្រឹះចាក់ឈរបេតុងយ៉ាងអនាធិបតេយ្យ។
    ម្យ៉ាងវិញទៀតនាងខ្ញុំបានហួសចិត្តនឹងអាជ្ញាធរឃុំ និងស្រុក ដែលមិនចូលអនុវត្តតាមដីការរក្សាការពារ លើការមិនចាត់ចែងលើដីទំហំ(៥៤*៥៥)ម៉ែត្រព្រោះកំពុងមានជម្លោះ។

    មិនតែប៉ុណ្ណោះនាងខ្ញុំបានទៅជួបលោកមេឃុំ និងលោកអភិបាលស្រុក សុំកិច្ចអន្តរាគមន៍ ផ្អាកសកម្មភាពរបស់លោកសាក់ សាឯម ក្នុងការធ្វើសំណង់រឹងលើដីកំពុងមានទំនាស់ តែពួកគាត់បានប្រាប់មកនាងខ្ញុំវិញថា រឿងនេះផុតដៃខ្ញុំហើយ។

    ជុំវិញនឹងការលើកឡើងខាងលោកសាក់ សាឯម បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅចំណុចដែលកំពុងមានទំនាស់នោះ គឺជារបស់គាត់ និងមានប្លឹងទទួលស្គាល់ពីអាជ្ញាធរទៀតផង។ ប៉ុន្តែលោកថឹង សំនាង មេឃុំកំពង់ពពិល ភ្នាក់ងារសារព័ត៌មានមិនអាចសុំការបកស្រាយបានទេ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកលើ។

    ចំពោះលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា ជម្លោះដីធ្លីរបស់អ្នកស្រីជុយ ស៊ីវឡេង និងលោកសាក់ សាឯម គឺទៅដល់ដៃតុលាការហើយ បើសិនចងដឹងរឿងច្បាស់សួរទៅលោកមេឃុំ៕

    ប្រភព៖ ម្ចាស់ទន្លេមេគង្គ

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ